ចំពោះស្នាមជ្រួញ លើផ្ទៃមុខ គ្មានអ្នកណាម្នាក់ ចង់មាននោះទេ ជាពិសេស គឺមនុស្សស្រី ព្រោះវាកាន់ តែធ្វើឲ្យ សម្រស់ចុះអន់ថយ។ ចុះសម្រាប់ ប្រិយមិត្តវិញ ដឹងទេថា តើមានទម្លាប់អ្វីខ្លះ ទើបបណ្តាល ឲ្យមាន ស្នាមជ្រួញបែបនេះ? ខាងក្រោមជា ទម្លាប់មួយចំនួន ដែលធ្វើឲ្យស្នាមជ្រួញ លេចឡើង៖

១) អាហារមិនគ្រប់គ្រាន់៖  តើអ្នកដឹងទេថា អាហារប្រចាំថ្ងៃរបស់អ្នក ពិតជាសារៈសំខាន់ខ្លាំងណាស់ សម្រាប់សម្រស់ស្បែក។ ប្រសិនបើអ្នកទទួលទាន អាហារមិនគ្រប់គ្រាន់ វានឹងបណ្តាលឲ្យស្នាមជ្រួញ កើតឡើង។ ប៉ុន្តែសម្រាប់អាហារដែលសម្បូរជាតិស្ករ វាមិនបានផ្តល់ អត្ថប្រយោជន៍ សម្រាប់អ្នកនោះទេ វាកាន់តែធ្វើឲ្យអ្នក ឡើងទម្ងន់ និងកាន់តែឲ្យ អ្នកចាស់ទៅវិញ។ ជាពិសេសអាហារដែលល្អ សម្រាប់ សុខភាពស្បែក មានដូចជា ត្រីសាម៉ុង ផ្លែឈើស្រស់ៗ បន្លែ ព្រោះពពួកអាហារទាំងនេះ វាមិនត្រឹម តែជួយលើផ្នែក សម្រស់នោះទេ វាថែមទាំងជួយ ទប់ស្កាត់ ស្នាមជ្រួញទៀតផង។

២) រំលងឡេការពារកម្តៅថ្ងៃ៖ កម្តៅថ្ងៃ ពិតជាធ្វើឲ្យស្នាមជ្រួញ លេចឡើង កាន់តែឆាប់រហ័ស ប្រសិនបើ អ្នក មិនបានការពារស្បែក របស់អ្នក ឲ្យបានល្អ នៅពេលអ្នក ដើរក្រោមកម្តៅថ្ងៃនោះ។ ជាមួយគ្នា នោះដែរ ការប្រើប្រាស់ ឡេការពារកម្តៅថ្ងៃ អាចជួយការពារស្បែក របស់អ្នកបាន ដែលអាច កាត់បន្ថយ ស្នាមជ្រួញផងដែរ។

៣) គេងទាំងការផាត់មុខ៖ ចំពោះចំនុចនេះ មនុស្សស្រីមួយចំនួន មិនបានចាប់អារម្មណ៍នោះទេ ដែលគេង ទាំងមុខសុទ្ធតែម្សៅ។ តើអ្នកដឹងទេថា នៅពេលម្សៅ ជាប់មុខរបស់អ្នក ពេញមួយយប់បែបនេះ វាបានធ្វើឲ្យជាតិពុល នៅតែជាប់លើផ្ទៃមុខរបស់អ្នក និងធ្វើឲ្យរន្ធញើស ត្រូវបានបិទជិត ដោយសារតែ ការផាត់មុខ។ ដូច្នេះវានឹងបង្កឲ្យមានស្នាមជ្រួញ និង ធ្វើឲ្យផ្ទៃមុខរបស់អ្នក កាន់តែចាស់។ ដូច្នេះវិធី ដែលល្អ គឺអ្នកគួរតែលុបមុខ ឲ្យបានស្អាតល្អ មុនពេលអ្នកចូលដំនេក។

៤) ការជក់បារី៖  ជាការពិត ចំពោះការជក់បារី វាមិនត្រឹមតែធ្វើឲ្យ ប៉ះពាល់សុខភាពរបស់អ្នកនោះទេ វាកាន់តែធ្វើឲ្យ សម្រស់របស់អ្នក ជ្រីវជ្រួញ និង ចាស់ជាងមុនផងដែរ។ បន្ថែមពីនេះទៅទៀត អ្នកមិនជក់បារី គឺមើលទៅចាស់ជាង អ្នកជក់បារី ដូច្នេះប្រសិនបើអ្នក មិនចង់មាន ស្នាមជ្រួញ លើមុខនោះ គួរជៀសវាងពី ការជក់បារី។

ទាំងនេះជា ទម្លាប់អាក្រក់មួយចំនួន ដែលធ្វើឲ្យមានស្នាមជ្រួញ៕



ប្រភព Brushlap

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]