ឆ្កែឈ្មោះ Max បានខាំពិធីករទូរទស្សន៍ Kyle Dyer ចំមុខ ក្នុងកម្មវិធីបន្តផ្ទាល់មួយនៃស្ថានីយទូរទស្សន៍ NBC ។ Max នោះបានត្រូវម្ចាស់វាជួយ សង្រ្គោះពីបឹងទឹកកកមួយ។ ពិធីករបានចាប់អារម្មណ៍នឹងការសង្គ្រោះឆ្កែនោះ ហើយ បានអញ្ជើញម្ចាស់ និង ឆ្កែនោះ មកចូលក្នុងកម្មវិធីរបស់គាត់។

ក្នុងកម្មវិធីនោះ នៅពេល Dyer អង្អែល Max នោះ ហើយរៀបនឹងថើប Max ក៏ខាំមុខ Dyer  មួយត្របាក់ធំ ធ្វើឲ្យ​ កម្មវិធីនោះអាក់ខានភ្លាមៗ។ ពិធីករត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយឆ្កែនោះត្រូវបានគេយកទៅ ឃុំទុកបណ្ដោះអាសន្ន ។ ពិធីករត្រូវរងការវះកាត់កែមុខត្រង់កន្លែងដែលឆ្កែត្របាក់ ។ គ្រូពេទ្យបានបញ្ជាក់ ថាការវះកាត់ទទួលបានជោគជ័យ ហើយនាងអាចត្រឡប់ទៅធ្វើការវិញក្នុងពីទៅបីសប្តាហ៍។

ម្ចាស់ឆ្កែត្រូវបានប៉ូលីសផាកពិន័យ ដោយសាគាត់មិនបានគ្រប់គ្រង និង ចាក់វ៉ាក់សាំងឲ្យ​ ឆ្កែឲ្យ​ បានត្រឹមត្រូវ។ អ្នកជំនាញខាងអាកប្បកិរិយាឆ្កែ បានសំអាងថាពិធីករជាអ្នកខុសទៅវិញ ព្រោះថាឆ្កែនោះបានគ្រហឹមច្រើន ដងពេលនាងអង្អែលឆ្កែនោះ នៅពេលនាងរៀបនឹងថើប ឆ្កែនោះគិតថានាងចង់ឱនខាំវាទៅវិញ ។

សូមបងប្អូនប្រយ័ត្នជាមួយឆ្កែដែលមិនធ្លាប់ ស្គាល់បងប្អូន។ សូមកុំឱនក្បែរឆ្កែឲ្យ​សោះ ព្រោះថាឆ្កែគិតថា យើងចង់ខាំវា ដូច្នេះវាត្រូវតែត្របាក់យើងមុនដូចករណីពិធីករខាងលើនោះ។

រៀបចំដោយ Khmerload

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebookរបស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]