បរទេស៖ មនុស្សមួយចំនួន ដែលធ្លាប់ឆ្លងកាត់ គ្រោះថ្នាក់អគ្គីភ័យ ឆាបឆេះ ទោះបីជា អ្នកខ្លះ បានរួចផុត ពីសេចក្តីស្លាប់ នៅគង់វង្សជីវិតក៏ពិត មែន តែស្លាកស្នាមដោយ ការរលាក នៅលើមុខ និង រាងកាយនៅតែ ធ្វើឲ្យពួកគេចាំមិនភ្លេច ពីហេតុការណ៍ ភិតភ័យទាំងនោះ។ ដោយឡែក នារីម្នាក់ដែលជា ជំនួយការវេជ្ជបណ្ឌិត (para-medical) មានឯកទេស ខាងការចាក់សាក់ បានប្រើជំនាញ ដ៏ ប៉ិនប្រសប់របស់នាង ជួយកែ សម្ផស្ស ដល់ ជនរងគ្រោះ ដោយសារ រលាកភ្លើង ជាច្រើន នៅជុំវិញពិភពលោក។

នាងមានឈ្មោះថា Basma Hameed ជាជនរងគ្រោះ មួយរូបដែរ ដែលមានស្លាកស្នាមលើមុខ ចាប់តាំងពី អាយុ២ ឆ្នាំ មកម្ល៉េះ។ នាងបានរក វិធីសាស្ត្រជាច្រើន ដើម្បីព្យាបាលមុខ របស់នាងឲ្យ ដូចដើមឡើងវិញ ប៉ុន្តែគ្រប់វិធី ទាំងអស់សុទ្ធតែបរាជ័យ។ នៅថ្ងៃមួយ Hameed បានរកឃើញវិធី បំបាត់ស្លាកស្នាម ដ៏មានប្រសិទ្ធិភាព មួយគឺការ កែសម្ផស្សដោយការសាក់។

ដំបូងបំផុត នាងចាប់ផ្តើមពីការសាក់ រោមចិញ្ចើមសិន និងឃើញថា ទទួលបានលទ្ធផល គួរជាទីគាប់ចិត្ត ទើបនាង បែកគំនិតគិតថា បើសិនជាការ កែសម្ផស្ស ដោយការចាក់សាក់ អាចសាក់ លើត្រង់ ចិញ្ចើមដែលរលាក បានយ៉ាងនេះ ដូច្នេះវាក៏អាច សាក់នៅលើស្បែកដែលរលាក ឲ្យប្រែមករក សភាពល្អប្រសើរឡើងវិញ បានដែរ ហើយអ្វីដែលនាងបានគិតនេះ ពិតជាអាចធ្វើបានពិតមែន៕


នាង Hameed កំពុងព្យាបាល ដោយការសាក់លើ ស្ត្រីម្នាក់ដែលមានសន្លាកដោយការរលាក


មុខរបស់នាងកាលពីមុន និងក្រោយពេលព្យាបាលដោយការសាក់

តើប្រិយមិត្តយល់យ៉ាងណាចំពោះវិធីព្យាបាលថ្មីនេះ?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]