ភ្នំពេញ៖ តើជាការណាត់គ្នា ទុកមុន មែនដែររឺទេ នៅពេលដែល តារាស្រី ស្រស់សោភា មានកេរ្តិ៍ឈ្មោះល្បីៗ នៅខ្មែរ នាំគ្នាស្លៀករ៉ូប ឈុតក្រហមឆ្អិនឆ្អៅ ក្នុងកម្មវិធី អាពាហ៍ពិពាហ៍មួយ នៅទីក្រុងកោះពេជ្រ ម្សិលមិញនេះ?

បើតាមរូបភាព ជាច្រើនសន្លឹក ដែលបង្ហោះនៅលើ បណ្តាញសង្គមហ្វេសប៊ុក ដោយគណនីផ្ទាល់ របស់តារាជាច្រើន គេសង្កេតឃើញ តារាស្រីស្រស់សោភា ៧ ដួង មានដូចជា កញ្ញា ម៉ាក់ សែនសូនីតា, កញ្ញា សូដានីតា, កញ្ញា វ៉ាង ស្រីណូ, អ្នកនាង ចន ច័ន្ទលក្ខណា, អ្នកនាង យ៉ាន លីនដា, កញ្ញា ទឹម រដ្ឋា និង កញ្ញា អាលីហ្សា សុទ្ធតែគ្រងឈុតក្រហម ឆ្អិនឆ្អៅ ឈរបង្ហាញរាង យ៉ាងស្រស់សោភា អមជាមួយនឹង ភ្លើងពណ៌ រំលេចព្រៀលៗ មើលទៅពិតជា ទាក់ទាញមែនទែន។

ក្នុងនោះដែរ គេក៏សង្កេតឃើញ វត្តមាន របស់តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស ដូចជា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ, កញ្ញា ឱក សុគន្ធកញ្ញា និងលោក ណុប ប៉ាយ៉ារិទ្ធិ ព្រមជាមួយនឹងវត្តមាន តារាកំប្លែង ល្បីៗ ដូចជា អ្នកនាង ខ្ញុង និង នាយពាក់មី ថែមទៀតផង៕

តើប្រិយមិត្តយល់ថា តារាស្រីណាម្នាក់ ដែលសាកសមជា រាជនី គ្រងឈុតរ៉ូបក្រហម ឆ្អិនឆ្អៅជាងគេ?

ប្រភពរូបភាព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ