ភ្នំពេញ ៖ ស្នូរគ្រាប់កាំភ្លើង ចំនួន៤គ្រាប់ បានឮផ្ទួនៗគ្នា នៅយប់ទាបភ្លឺ ឈានចូលថ្ងៃ ទី០៦ ខែកក្កដា ឆ្នាំ២០១២ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ ដែលកំពុងសម្រាក លង់លក់នៅក្បែរកន្លែង កើតហេតុ ប៉ុន្ដែសកម្ម ភាពបាញ់បោះស្របពេល ដែលការពង្រឹង សន្ដិសុខនៅទូទាំង រាជធានីភ្នំពេញ សម្រាប់ កិច្ចប្រជុំធំៗ នៃក្របខណ្ឌអាស៊ាន មិនត្រូវ បានរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ ។

សាក្សីមួយចំនួនបាននិយាយថា ហេតុ ការណ៍ស្នូរគ្រាប់កាំភ្លើងចំនួន៤គ្រាប់ ត្រូវបាន គេឮឡើងនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូន ពេញ កាលពី វេលាម៉ោង២និង៣០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ខែកក្កដា ។ ពីរគ្រាប់ ត្រូវបានប្រជាពលរដ្ឋឮ គឺកើតឡើង នៅខាងលិចផ្សារធំថ្មី មុខអតីត ប៉ាស៊ីហ្វិក ហើយពីរគ្រាប់ទៀត ត្រូវបានប្រជាពលរដ្ឋ ឮសំឡេង ស្ថិតនៅមិនឆ្ងាយពីទីនោះឡើយ ពោលនៅលើផ្លូវលេខ១៣៤ ក្នុងសង្កាត់ផ្សារ ថ្មីទី២ ។

យ៉ាងណាក៏ដោយ គេមិនអាចកំណត់អត្ដ សញ្ញាណជនបង្កបាននោះឡើយ គ្រាន់តែដឹង ថា ជិះម៉ូតូ XR ពណ៌ស ពាក់ស្លាកលេខ ខ.ម ហើយបានគេចខ្លួនបាត់ ក្រោយបាញ់ចំនួន៤ គ្រាប់ ។

រភពព័ត៌មានបានបន្ដថា មូលហេតុដែល នាំឱ្យជនបង្ករូបនេះ ធ្វើសកម្មភាពបាញ់បោះ ដោយសេរី មិនរំខានសមត្ថកិច្ចមូលដ្ឋាននោះ ទំនងមកពីភាពស្រវឹង ។

យ៉ាងណាក៏ដោយលោកអធិការរងនគរ បាលខណ្ឌដូនពេញ ទទួលបន្ទុកព្រហ្មទណ្ឌ សៅ ណុល បានបញ្ជាក់ថា លោកមិនបាន ទទួលព័ត៌មានស្ដីពីការបាញ់បោះខាងលើនេះ ឡើយ ។

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]