រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​ប្រញាប់​​ឌុប​ក្មួយ​ប្រុស​ទៅ​មន្ទីរ​​ពេទ្យ​ជិះ​ជ្រុល​ពេល​ ភ្លើង​​ស្តុប​ពណ៌​​លឿង ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក បណ្តាល​ឱ្យ​​ដួល​​ឈឺ​មួយ​ចំហៀង​ខ្លួន​ងើប​មិន​រួច ។ គ្រោះ​ថ្នាក់​​នេះ​កើត​ឡើង​​នៅវេលា​​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៦ កក្កដា ​ត្រង់​កណ្តាល​ស្តុប​ទូត​ចិន​​តាម​មហា​វិថី​ម៉ៅសេទុង​​កែង​១៧៣ ​ស្ថិត​ក្នុង​​សង្កាត់​​ទំនប់​ទឹក ខណ្ឌចំការ​មន ។

​ស្ត្រី​អ្នក​បើក​​ម៉ូតូ​​ស្មាស់​រីវ៉ូ​មាន​ឈ្មោះ​សុខ រ៉ានី អាយុ​៥២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ជិះ​ម៉ូតូ​ឌុប​ក្មួយ​ប្រុស​ឈ្មោះ​ម៉ែន ​សុគន្ធ ភេទ​ប្រុស អាយុ​​២៣​ឆ្នាំ ជា​និស្សិត​​មាន​ជំងឺ​គ្រុន​ចាញ់ ឱ្យ​ម្តាយ​មីង​ជូន​ទៅ​មន្ទីរ​ពេទ្យ ​ខណៈ​ទៅ​ដល់​​ចំណុច​​ខាងលើ​​ជិះ​ម៉ូតូ​​ជ្រុល​ភ្លើង​បន្តិច​ ស្រាប់​តែ​​ត្រូវ​​ម៉ូតូ​ឌ្រីម​សេ​១២៥ ជិះ​ទៅ​បុក​តែ​ម្តង ។ អ្នក​បើក​​ម៉ូតូ​ឌ្រីម​​សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ ​មាន​ឈ្មោះ​រ៉ា សុខ​មីនា ភេទប្រុស អាយុ​១៨​​ឆ្នាំ ​​បាន​និយាយ​ថា ភ្លើង​ពណ៌​បៃតង ម៉ូតូ​របស់​​គេ​ជិះ​ចេញ​​ដោយ​បាំង​នឹង​រថយន្ត​ទើប​​មើល​មិន​ឃើញ​ជិះ​បុក​ គ្នា​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]