បរទេស៖ ជាធម្មតា ការវាយអក្សរ នៅលើទូរស័ព្ទ ស្មាតហ្វូន ដូចជាការ បញ្ជូនសារ ឬក៏ធ្វើការ Chat ជាមួយគ្នានោះ គឺជារឿងដ៏សំខាន់ មួយសម្រាប់ មនុស្សជាច្រើន ក្នុងនោះប្រសិន បើយើងដឹង អំពីវិធីងាយៗ ក្នុងការវាយអក្សរ ឲ្យបានលឿន និង មានរបៀបទៀតនោះ វារឹតតែប្រសើរ ថែមទៀតហើយ។

ថ្ងៃនេះខ្មែរឡូត នឹងបង្ហាញពី វិធីមួយ ក្នុងការវាយអក្សរ ឲ្យបានលឿន និងធ្វើឲ្យសារ ដែលអ្នកបញ្ជូន ទៅកាន់ អ្នកផ្សេងទៀត តាមរយៈទូរស័ព្ទ ស្មាតហ្វូនមើលទៅ មានរបៀបរៀបរយ ដោយគ្រាន់តែ ចុចពាក្យ ដកឃ្លា (Space Key) ២ដង ហើយក្រោយមក យើងនឹងឃើញ មានសញ្ញា បញ្ចប់ប្រយោគ និង ការដកឃ្លា ទៅកាន់ពាក្យ មួយទៀតដោយ ស្វ័យប្រវត្តិ ព្រមទាំងមាន ការបង្កើតអក្សរធំ សម្រាប់អក្សរ ដែលអ្នកចង់ វាយបញ្ចូល បន្ទាប់ទៀត រួចជាស្រេច។

នេះគឺជាវិធីមួយ ណែនាំដោយអ្នកជំនាញ បច្ចេកវិទ្យា ដើម្បីអាចឲ្យប្រិយមិត្ត រីករាយក្នុងការ វាយអក្សរបញ្ជូនសារទៅកាន់ អ្នកដទៃដោយ មិនចាំបាច់ ចំណាយពេលយូរ ឬចុច Key ច្រើនផ្សេងទៀត នោះឡើយ។ ហើយម្យ៉ាងវិញទៀត វិធីដ៏ល្អនេះ គឺអាចប្រើបាន សម្រាប់ទូរស័ព្ទ ស្មាតហ្វូន គ្រប់ប្រភេទដូចជា iOS, Android, Windows Phone ជាដើម៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ ចំពោះវិធីមួយនេះ?


រូបភាពបង្ហាញពី ការប្រើប្រាស់ វិធីដ៏លឿន នេះក្នុងការវាយ អក្សរឲ្យមាន របៀបរៀបរយ

ប្រភព៖ យ៉ាហ៊ូ

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]