រាជធានីភ្នំពេញ ៖ ​យុវ​សិស្ស​វិទ្យា​ល័យ​ជា ស៊ីម សន្ធរ​ម៉ុក​២​​នាក់ ​ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​ទឹក​ល្អក់​ទី​១ ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃទី​៥ កក្កដា ​២០១២ ខណៈ​ពេល​ជិះ​​ម៉ូតូ​ម៉ាកគុប​ជ្រុង​ ពណ៌​ទឹក​ប្រាក់ ​មួយ​គ្រឿង​ធ្វើ​សកម្ម​ភាព​ឆក់ខ្សែ​.កប្លាទីន​​​មួយ​ខ្សែ​ទម្ងន់​​១​ជី និង​៩​ហ៊ុន​​មាន​បន្តោង​មួយ​​ពី​ស្ត្រី​ម្នាក់​​​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ​កម្ពុជា​ក្រោម​ក្នុង​​សង្កាត់​​ទឹកល្អក់​ទី​១ ខណ្ឌ​ទួល​គោក ។

ជនសង្ស័យ​​ដែល​ត្រូវ​ចាប់​ខ្លួន​ ១-ឈ្មោះ​​ភឿន សេរី​វិសាល ភេទប្រុស អាយុ​១៦​ឆ្នាំ​ជា​សិស្ស​​មាន​លំនៅ​ផ្ទះ​ជួល​សង្កាត់​​បឹង​កេង​កង​ទី​៣ ខណ្ឌ​ចំការ​មន និង​២-ឈ្មោះ​​យូ ទិត្យ អាយុ​១៥​ឆ្នាំ ​មាន​លំនៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​លេខ​១៩២ ​សង្កាត់​​ទឹក​​ល្អក់​ទី​៣ ខណ្ឌ​ទួលគោក ។ ចំណែក​ស្ត្រី​​ម្ចាស់​​ខ្សែ.ក​​​ឈ្មោះ​ស៊ឹម លក្ខិណា អាយុ​២៧​ឆ្នាំ ជា​បុគ្គ​លិក​ក្រុម​ហ៊ុន CCW មាន​លំនៅ​ផ្ទះ​ជួល​លេខ​៥អឺ១ ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារ​ថ្មី​​៣ ខណ្ឌ​​ដូន​ពេញ ។ បន្ទាប់​ពី​ចាប់​ខ្លួន​ប៉ូលិស​​បាន​ដក​ហូត​ខ្សែ.ក​​ប្រគល់​ឱ្យ​ម្ចាស់​វិញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]