ភ្នំពេញ៖ តារាសម្តែងស្រីដ៏ល្បីម្នាក់ ដែលអ្នករាល់គ្នា នៅតែចាំមុខ របស់នាងមិន ភ្លេចនោះ គឺអ្នកនាង កែវស្រីនាង បានលេចមុខ សាជាថ្មី ក្នុងរឿង "ក្រមុំសៅកែ" ដែលទើបក្រុងពាលី កាលពីព្រឹក មិញនេះ។

ចំពោះតារាស្រីសម្បុរសរូបនេះ បាននិយាយថា "ក្នុងដើមឆ្នាំ២០១៥ ខ្ញុំទើបតែថតរឿង "ក្រមុំសៅកែ" របស់ផលិត មហាហង្សមួយនេះទេ។ បើនិយាយ តាមសាច់រឿងនេះ គឺខ្ញុំដើរតួជា មនុស្សស្រី ក្រមិចក្រមើម កំប្លែង ដែលខុសប្លែក ពីរឿងពីមុនៗរបស់ខ្ញុំ បែបជាតួកំសត់ ស្រក់ទឹកភ្នែក ជាដើម"។ បន្ថែមពីនេះ ទៅទៀត នាង បានបន្តថា "ខ្ញុំនឹងខិត ខំសម្តែង រឿង"ក្រមុំសៅកែ" នេះ ឲ្យអស់ពីសមត្ថភាព ហើយក៏ សង្ឃឹមថា បងប្អូននៅតែ គាំទ្រខ្សែភាពយន្ត ដែលខ្ញុំ សម្តែងផងដែរ ព្រោះរឿងនេះ ជារឿង បែបកំប្លែង សើចសប្បាយ"

គួរបញ្ជាក់ផងដែរថា ស្រីនាង ក្នុងមួយរយៈពេលក្រោយនេះ គឺនាងមិន សូវមានពេល ថតសម្តែងរឿង តាមផលិតកម្ម នានាប៉ុន្មានទេ ដោយសារ តែនាង រវល់នឹងជំនួញផ្ទាល់ខ្លួនរបស់នាង គឺនាង ទើបតែទទួល រឿងថ្មី "ក្រមុំសៅកែ" នេះដំបូងក្នុង ដើមឆ្នាំ២០១៥ ដែលសម្តែងជាមួយ តួប្រុស គឺលោក អូន ឧស្សាហ៍ ផងដែរ។

យ៉ាងណាមិញ រឿង "ក្រមុំសៅកែ" ជាខ្សែភាពយន្តមួយ ដែលខុសប្លែកពីរឿងមុនៗ ត្រង់ថា តួឯក ទាំងស្រី ទាំងប្រុសសុទ្ធតែ សម្តែងជាតួក្រមិច ក្រមើម និងលេងកំប្លែងស្ងួត ហើយក៏ លាយលំ ជាមួយ ឈុតខ្លះៗ មានខ្មោចលងបន្លាច ហើយថ្លៃចំណាយដើមទុន គឺចាប់ពីចន្លោះ៦ ទៅ៨ម៉ឺន ដុល្លារ បើតាមសម្តី ប្រធានផលិតកម្មមហាហង្សគឺលោក អ៊ិន សុភិននិយាយ។ ជាពិសេស រឿងនេះ ក៏នឹងត្រៀមចាក់បញ្ជាំង នៅខែ សីហា ឆ្នាំនេះផងដែរ តាមបណ្តារោងភាពយន្តទំនើបនានា៕



អ្នកនាង កែវ ស្រីនាង


កែវ ស្រីនាង និងលោក អូន ឧស្សាហ៍



លោក អ៊ិន សុធា


កញ្ញា អាង សូនីតា




ពិធីក្រុងពាលី រឿង ក្រមុំសៅកែ


ប្រធានផលិតកម្ម លោក អ៊ិន សុភិន
 
ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ស្រីនាង