ស្រីម្នាក់បានចេញមកបក ស្រាយរឿងមួយដែលកើតឡើង តាំងពីឆ្នាំ២០០៩ ដែលនាងត្រូវបាន គេប្រើអំពើហិង្សាក្នុងពេលរួមភេទជាសាធារណៈ។

នាងមានឈ្មោះថា Hewson អាយុ២៦ឆ្នាំ ត្រូវបានគេ ធ្វើបាបបន្ទាប់ពីនាង ចេញមកដើរលេងយប់ ជាមួយនឹងមិត្ដភិក្ដរបស់នាង។ មុខរបស់នាងឡើងហើម ភ្នែកឡើងប៉ោម និងមាត់របស់នាងពោរពេញទៅដោយឈាម ដែលហេតុការណ៍ទាំងអស់នេះ ធ្វើឲ្យនាង ពិបាកនឹងទទួលយកក្នុងការរស់នៅរបស់នាង ដូចជាការដើរផ្សារ ឬទៅន្លែងធ្វើការ ឬទៅភោជនីយដ្ឋាន។ នៅក្នុងពេលនេះនាងក៏សម្រេចចិត្ដ បញ្ចេញរូបភាពរបស់នាង ដើម្បីធ្វើការចាប់បុរសនោះ ដែលរស់នៅក្រៅគុក អស់រយៈពេល៣ឆ្នាំមកហើយ មកដល់សព្វថ្ងៃនេះ។ ហេតុការណ៍នេះបានកើតឡើង កាលពីយប់ទាបភ្លឺ ខែសីហា ឆ្នាំ២០០៩ នៅ Whitley Bay ដែលជាទីកន្លែងដែលនាងធ្វើការណាត់ជួប ជាមួយមិត្ដភិក្ដរបស់នាង។ ស្រាប់តែពេលនោះនាង ត្រូវបានបុរសម្នាក់ចាប់អូសនាង ចូលទៅខាងក្រោយផ្លួវច្រក និងរំលោភនាងតែម្ដង។ ប៉ូលីសបានឃើញនាងដេកនៅផ្លូវច្រកនោះ ជាមួយនឹងឈាម បន្ទាប់ពីបានទទួលបានការរាយការណ៍ពី មនុស្សនៅក្នុងតំបន់នោះ។ ទោះបីជាមានកាមេរ៉ាដែលគេ ដាក់ថតចោលនៅទីនោះក៏ដោយ ក៏គេមិនអាចកំនត់សំគាល់ ជននោះបានដែរ។ ដូចនេះមានតែគេ ទំលាយក្នុងការដាក់ផ្សាយវីដេអូទាំងនោះនៅ ក្នុងប្រព័ន្ធវេបសាយតែប៉ុណ្ណោះ ដើម្បីធ្វើការផ្សព្វផ្សាយទៅប្រជាជនទាំងអស់ ដែលបានឃើញ ឬប្រហាក់ប្រហែលនឹងរូបបុរសម្នាក់នេះ ដើម្បីផ្ដល់ដំណឹងដល់ខាងប៉ូលីសផង។

ទោះជាយ៉ាងណា ការដើរលេងចេញនៅពេល យប់ព្រលប់សម្រាប់ខ្លួនជានារីពិតជា ផ្ដល់នូវផលវិបាកជាច្រើន សូមឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត។ សូមប្រិយមិត្ដមើលរូបភាពរបស់នារីនេះទាំងអស់គ្នា៖

នេះជារូបភាពដែលគេប្រើអំពើហិង្សាលើនាង

រូបភាពរបស់បុរសដែលចាប់រំលោភនាង 

ទីកន្លែងដែលគេចាប់រំលោភ

រូបភាពពេលថ្មីៗដែលគេសំភាសន៍នាងពីបញ្ហារបស់នាង

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]