រាជធានីភ្នំពេញ ៖ បុរស​​វ័យ​២៧​ឆ្នាំ​ម្នាក់​​​ផឹក​​ស្រា រហូត​​ទាល់​តែ​ស្រវឹង​ជោក​ជាំ ហើយ​លែង​ដឹង​អ្វីៗ​ទាំង​​អស់​​​ទៅ​ដេក​​នៅ​លើ​​ចិញ្ចើម​​ផ្លូវ​មួយ​​កន្លែង​ ​ដោយ​ស្មានថា ​ផ្ទះ​របស់​ខ្លួន ។ ប៉ុ​ន្តែ​​​ពេល​ដែល​បុរស​ស្រវឹង​ស្រា​កំពុងដេក​​លង់​​លក់​យ៉ាង​ស្កប់​ស្កល់​ ហើយ​ដាក់​​ម៉ូតូ​នៅ​ក្បែរខ្លួន​នោះ​​ក៏​ត្រូវ​ក្មេង​ស្ទាវ​លួច​យក​​ម៉ូតូ​ ជិះ​យក​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៥​នាទី​​រំលង​អធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃទី៦ កក្កដា ២០១២ ​នៅ​ខាង​លិច​ស្ពាន​​អាកាស​៧​មករា តាម​បណ្តោយ​ផ្លូវសហ​ព័ន្ធ​រុស្ស៊ី ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌសែន​សុខ ។

​ក្នុង​ស្ថាន​ភាព​​មិនទាន់​​ស្វាង​ស្រា​បុរស​រង​គ្រោះ ​​និយាយ​ទាំង​មមី​មើថា ​ខ្លួន​ឈ្មោះ​បាន វិជាតិ ​អាយុ​​២៧​ឆ្នាំ ​​ជា​ជាង​កញ្ចក់ ​ស្នាក់​នៅ​សង្កាត់​កាកាប ខណ្ឌ​​ពោធិ៍​សែនជ័យ ​។ មុន​ពេល​កើត​​​ហេតុ​​​​ខ្លួន​ជិះ​ម៉ូតូ​ហុងដា​សេ១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៦ ​ឡើង​២០១០ ​ត្រឡប់​មក​ពី​ផឹក​ស៊ី​ជា​មួយ​មិត្តភក្តិ​​ក្នុង​ពិធី​ជប់​លៀង​មួយ​នៅ​ក្នុង ​​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សីកែវ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]