កាលពីល្ងាចថ្មីៗនេះ មានស្រ្ដីម្នាក់ដែលជាបុគ្គលិក បម្រើការរបស់ក្រុមហ៊ុនទូរទស្សន៍ចិនមួយ ត្រូវបានទទួលរងគ្រោះថ្នាក់ នៅពីមុខអគារធ្វើការ។

យោងទៅតាមសាក្សីនៅ កន្លែងកើតហេតុបាននិយាយថា ច្រមុះរបស់ស្រ្ដីនេះត្រូវបានគេ កាត់ផ្ដាច់ហើយឈាមហូរស្រោច ពេញខ្លួន។ ក្នុងនោះដែរ មានបុគ្គលិកធ្វើការជាច្រើន ដែលបានដឹងនិងនិយាយពីបញ្ហានេះរួចសរសេរនៅក្នុង គេហទំព័ររបស់ខ្លួនថា នៅក្នុងហេតុការណ៍នេះ មានបុរសម្នាក់បានដើរ មកសួរនាងថានាង ជាបុគ្គលិកធ្វើការនៅទីនេះមែនទេ? គ្រាប់តែនាងឆ្លើយថា​មែន ស្រាប់តែបុរសនោះក៏ កាត់ច្រមុះនាងតែម្ដង។

សម្រាប់បច្ចុប្បន្ននេះ ស្រ្ដីរងគ្រោះនេះកំពុងតែ ទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ។ នេះពិតជាសំណាងណាស់ ដែលច្រមុះនាងកាត់មិនសូវជ្រៅ។ ប៉ូលីសកំពុងធ្វើការស្រាវជ្រាវពី បញ្ហានេះប៉ុន្ដែនៅមិនទាន់មាន មិនមុខសញ្ញាច្បាស់លាស់នោះទេ។

ពិតជាចម្លែកណាស់មែនទេ គ្រាន់តែសួរថាធ្វើការនៅទីនេះ ក៏ស្រាប់តែកាត់ច្រមុះ។ តើប្រិយមិត្ដគិតយ៉ាងណាចំពោះរឿងនេះទៅវិញ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]