តើប្រិយមិត្តធុញទ្រាន់ នឹង Wifi ដែលដំណើរការ រអាក់រអួរ ព្រមទាំងមានល្បឿនយឺត សេវាមិនខ្លាំង ដែររឺទេ? ឈប់បារម្ភ ជាមួយនឹងគន្លឹះសាមញ្ញ ទាំង ៧ ចំណុចនេះ នឹងជួយឲ្យ Wifi របស់អ្នក ដំណើរការល្អ សេវាខ្លាំង និងមានល្បឿនលឿន ដូចតទៅ៖

១/ ដាក់ដុំ Router ឲ្យនៅចំណុច ចំកណ្តាល នៃផ្ទះ 
Router ធ្វើការបញ្ចេញសេវា ទៅគ្រប់ជ្រុងជ្រោយ ដូចនេះ បើអ្នកដាក់ដុំ Wifi ឲ្យនៅកន្លៀត រឺគែមម្ខាងនៃផ្ទះ នោះសេវា ដែលបញ្ចេញ ជាច្រើនទៀត នឹងត្រូវខាតបង់ ឥតប្រយោជន៍។ 

២/ កុំដាក់ Router រាបទៅនឹងឥដ្ឋ គួរតែដាក់ឲ្យផុតពីដី 
ដុំ Router ជាច្រើន ត្រូវបានផលិតឡើង ដើម្បីបញ្ចេញសេវា ពីអង់តែន ចុះមកក្រោមដី ហើយមិនតែ ប៉ុណ្ណោះ សេវា ដែលចេញមកពីអង់តែន មិនអាចបញ្ចេញទម្លុះ នឹងវត្ថុរឹង ដូចជា បេតុង រឺស៊ីម៉ង់នោះទេ។ ហេតុដូចនេះហើយ ប្រិយមិត្ត គួរតែដាក់ដុំ Router ឲ្យផុតពីដុំ រឺក៏អាចដាក់ នៅលើតុ រឺ ធ្នើដាក់សៀវភៅ ក៏បាន។

៣/ គួរតែដាក់ដុំ Router នៅបន្ទប់ ដែលអ្នកត្រូវ ការប្រើប្រាស់ ជាប្រចាំ 
ទៅខ្វល់ពីកន្លែង សម្រាប់ដាក់ដុំ Router ធ្វើអ្វីទៀត ដោយគ្រាន់តែដាក់ដុំ Router នៅកន្លែង ណាមួយ ក្នុងបន្ទប់ ដែលអ្នកត្រូវការប្រើប្រាស់ ជាប្រចាំ ជាការស្រេច។

៤/ ដាក់ដុំ Router ដាច់ដោយឡែក ពីវត្ថុដទៃទៀត 
សេវារបស់ដុំ Router ត្រូវបានស្រូបទាញ ដោយវត្ថុជាច្រើន ដូចនេះសូម ដាក់ដុំ Router ឲ្យនៅ ដាច់ដោយឡែក ពីវត្ថុដទៃទៀត។ ដាក់ដុំ Router ឲ្យនៅទីធ្លាធំទូលាយ តែម្នាក់ឯង ជួយឲ្យសេវា រត់ស្រួល មិនមានភាពរអាក់រអួល។

៥/ កុំដាក់ដុំ Router ឲ្យនៅ ច្រឡូកច្រឡំនឹង គ្រឿងអេឡិចត្រូនិច         
គ្រឿងអេឡិចត្រូនិច ដូចជា ចង្ក្រានអគ្គីសនី, ទូរទស្សន៍ និងទូរស័ព្ទគ្មានខ្សែ សុទ្ធតែកត្តា ចម្បង បង្អាក់សេវា ដែលចេញពីដុំ Router។ ប្រិយមិត្តក៏គួរតែ ចៀសវាង ការដាក់ដុំ Router ឲ្យនៅជិត ទូកញ្ចក់ រឺ ប្រភពទឹក (អាងចិញ្ចឹមត្រី )។

៦/ ដាក់អង់តែនឲ្យឈរយ៉ាងត្រង់ទៅលើ 
សេវាដែលចេញពីអង់តែន គឺរត់សាយចេញទៅក្រៅ តាមគន្លង ដែលមានទិស ដៅ ផ្ទុយពី អង់តែន។ និយាយឲ្យ ងាយយល់ បើដាក់អង់តែនឲ្យឈរត្រង់ ទាំងលើ នោះសេវាដែលរត់ ចេញមក នឹងធ្វើ ដំណើរតាម ទិសដេក សាយពាសពេញផ្ទះ របស់ប្រិយមិត្តវិញ។

៧/ ធ្វើការ Update Version ថ្មីបង្អស់ 
ក្នុងករណីខ្លះ មាន Software ខ្លះដែលអាច ជួយពន្លឿន ប្រព័ន្ធ Wifi របស់អ្នក។ ដូចនេះ ប្រិយមិត្ត គួរតែ ឧស្សាហ៍ធ្វើការ Update Version ថ្មីបង្អស់ ដើម្បីទទួលបាន Software និង Firmware ចុងក្រោយបង្អស់៕

ប្រភព៖ AsianTown

ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]