ខេត្ត​កំពង់​ចាម​ ៖​​ ​យុវ​សិស្ស​ម្នាក់​ចេញ​ពី​សាលា​ជិះ​ម៉ូតូ​លឿន​ពេក​ដល់ផ្លូវ​កោង​បត់​អត់​ទាន់ ​ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​បោក​ក្បាល​សន្លប់​ស្តូក​ កាល​ពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៣ កក្តដា នៅ​មុខ​វិទ្យា​ល័យ​ព្រះ​សីហនុ ស្ថិត​ក្នុង​ក្រុង​​កំពង់​ចាម ។ ជន​រង​គ្រោះ​ឈ្មោះ​លី សុភក្ត្រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩ នៃ​វិទ្យា​ល័យ​ព្រះ​សីហនុ មាន​ទី​លំ​ឋាន​ភូមិ​រមូល ឃុំ​ល្អាង ស្រុក​កំពង់​សៀម​ ។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​​បាន​ឱ្យ​ដឹងថា ឈ្មោះ​លី សុភ​ក្ត្រា ចេញ​ពី​សាលា​រៀន​ជិះ​ម៉ូតូ​សេ​១២៥ ស៊េរី​២០១០ ពណ៌​ខ្មៅ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បើក​លឿន​គួរ​សមដែរ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ផ្លូវ​កោង​បត់​មិន​ទាន់​ជ្រុល​ទៅ​បុក​ខឿន​ ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​សន្លប់​ឈឹង ។

ក្រោយ​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​​បាន​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ តែ​ដោយ​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ពេក​ក៏​បញ្ជូន​បន្ត​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ ពេទ្យ​ព្រះ​កុសុមៈ​ រាជ​ធានី​ភ្នំ​ពេញ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]