ស្តាប់ទៅវាពិតជា មិនគួរឲ្យជឿសោះថា ភពជិតខាងគ្នា ណិបទូន និង អ៊ុយរ៉ាណូស អាចផ្ទុកវត្ថុដ៏មានតម្លៃ មហាសាលច្រើនជាងភពផែនដី។ ដោយសារតែវា បានផ្ទុកទៅដោយវត្ថុមានតម្លៃ យ៉ាងច្រើនលើសលុបបែបនេះហើយ ទើបត្រូវបានអ្នកវិទ្យាសាស្រ្តមើលឃើញ មានគ្រាប់ពេជ្រ ជាច្រើនធ្លាក់ដូចជា តំណក់ទឹកភ្លៀងពីបរិយាកាស នៃភពទាំងពីរ។

ជាក់ស្តែង ភពណិបទូន និង ភពអ៊ុយរ៉ាណូស ផ្ទុកទៅដោយសារធាតុមេតានជាច្រើនលើសលុប ដែលក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញឲ្យឃើញថា សារធាតុមេតានទាំងអស់នោះ អាចក្លាយទៅជាគ្រាប់ពេជ្រ ព្រមទាំងសរីរាង្គសុំាញុំាជាច្រើនទៀត ។ ការសិក្សាបង្ហាញឲ្យឃើញទៀតថា ការបំលែង ពីសារធាតុមេតានទៅជាជាគ្រាប់ពេជ្រ កើតឡើងបានលុះត្រាតែ សម្ពាធសីតុណ្ហភាពនៅក្នុងបរិយាកាស មានកំរិតខ្ពស់៕

DAP-News

ប្រែសម្រួលៈ ហង់ ច័ន្ទសុបញ្ញា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]