រាជ​ធានី​ភ្នំពេញ​​​ ៖ មន្ត្រី​​ប៉ូលិស​ម្នាក់​​ជិះ​ម៉ូតូ​​ហុង​ដា​ឌ្រី​ម​សេ​​១២៥ ស៊េរី​​២០១១​ តាម​បណ្តោយ​​ផ្លូវ​​ជាតិ​លេខ​៥ ពី​ត្បូង​ទៅ​ជើង​ បាន​បុក​បុរស​​​ម្នាក់ដែល​​កំពុង​ដើរ​ឆ្លង​​ផ្លូវ​បណ្តាល​​​ឱ្យ​រងរបួស​​ ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​​​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​​ក្បែរ​​កន្លែង​កើត​ ហេតុ​ ​កាល​ពី​​វេលា​​ម៉ោង​​១០​និង​​៤០​នាទី​​យប់​ថ្ងៃ​ទី​​៤ កក្ក​ដា ​​ក្នុង​សង្កាត់​​​​​ប្ញស្សី​កែង ​ខណ្ឌ​ប្ញស្សី​កែវ ។

ជន​រង​​គ្រោះ​​ឈ្មោះ​ធុន សុភ័ក្រ ​អាយុ​​២៦​ឆ្នាំ ​ជា​ជាង​សំណង់​​ ស្នាក់​នៅ​​កន្លែង​កើត​ហេតុ​​ខាងលើ ​រ​ង​របួស​ធ្ងន់​បែក​ក្បាល​ និង​ធ្លាយ​ភ្លៅ​​​ត្រូវ​​ប្រជា​ពល​រដ្ឋ​​នៅ​ក្បែរ​​នោះ​បញ្ជូន​​​ទៅ​​មន្ទីរ ​​​​ពេទ្យ​ដើម្បី​សង្គ្រោះ​ ។ ​ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា ​អ្ន​ក​បើក​ម៉ូតូ​​បុក​គេ​​នោះ​​ជា​មន្ត្រី​ប៉ូលិស​​ បាន​ជិះ​ម៉ូតូ​​​​ហុង​ដា​​សេ​​​១២៥​ ពណ៌​ខ្មៅ ​តាម​បណ្តោយ​​ផ្លូវ​​​លេខ​​​៥ ​​​ក្នុង​ល្បឿន​លឿន​​​ជាន់​ហ្វ្រាំង​​​មិន​ទាន់​​ក៏​ទៅ​បុក​​បុរស​​ម្នាក់​​ ដែល​កំពុង​​ដើរ​ឆ្លង​​ផ្លូវ​​ពេញ​ទំហឹង​ បណ្តាល​​​ឱ្យ​​​​បែក​ក្បាល​​ និង​ធ្លាយ​ភ្លៅ​របួស​​ធ្ងន់​ធ្ងរ ។ ​

ចំណែក​​​មន្ត្រី​ប៉ូលិស​​ខាងលើ​​​បាន​រ​ង​របួស​​បែក​ មុខ​​​ រី​ឯ​​ម៉ូតូ​​​រង​ការ​ខូ​ច​ខាត​​​តិច​តួច​ ។ ភ្លាមៗ​​ប៉ូលិស​​ចរាចរ​​​បាន​ចុះ​​ទៅ​ដល់​​កន្លែង​​​កើត​ហេតុ​​ហើយ​យក​ម៉ូតូ ​​ទៅ​រក្សាទុក​​​​រង់​ចាំ​ដោះ​ស្រាយ​​​ជា​ក្រោយ ៕​

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]