រាជ​ធានី​ភ្នំពេញ​​​ ៖ បុរស​ម្នាក់​​ជិះម៉ូតូ​​គុប​​​ ក្នុង​ស្ថាន​ភាព​ស្រវឹង​​ជោក​​​ តាម​បណ្តោយ​ផ្លូវ​​លេខ​​២៣០​ ​បាន​រេចង្កូត​​ពេញ​ផ្លូវ​​​ក៏​ជ្រុល​ទៅ​បុក​​គ្នា​ជាមួយ​​ម៉ូតូ​​​​ណៃហត​​ ចំពី​មុខ​ពេញ​ទំហឹង​ បណ្តាល​​​ឱ្យ​អ្នក​​​បើក​ម៉ូតូ​​គុប​ដួល​​ទៅ​លើ​​ទ្រូង​ផ្លូវ​សន្លប់​​បាត់​ ​ស្មារតី​​ឯ​ម៉ូតូ​ណៃហត​បាន​ជិះ​បន្ត​​ទៅមុខ​បាត់​ កាលពី​វេលា​ម៉ោង​១០​និង​​​៥០​នាទី​​​យប់​ថ្ងៃ​ទី​​៣ កក្ក​ដា ​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក​ ។

​ប្រភព​​ព័ត៌មាន​​បាន​​ឱ្យ​ដឹងថា ​​​មុន​ពេល​កើត​ហេតុ​​ បុរស​​​ម្នាក់​បាន​ជិះ​ម៉ូតូ​គុប​​ជ្រុង​ តាម​បណ្តោយ​​ផ្លូវ​លេខ​​២៣០​ ​ពី​កើត​ទៅ​លិច​ ទាំង​ស្ថាន​ភាព​​ស្រវឹង​​ជោក​ ហើយ​​​បើក​ម៉ូតូ​​រេពេញ​ផ្លូវ​​ ក៏​ជ្រុល​​ទៅ​បុក​ចំពី​​​មុខ​ម៉ូតូ​​ណៃហត​ បណ្តាល​​ឱ្យ​​អ្នក​បើក​​ម៉ូតូ​គុប​​ដួ​ល​​​ទៅលើ​​ផ្លូវ​​សន្លប់​បាត់​ ស្មារតី​​​ប្រមាណ​​​​៥​នាទី  ចំណែក​អ្នក​​​បើក​​ម៉ូតូ​​ណៃហត​​​ពុំ​​រង​របួស​​ទេ ហើយ​​បាន​ជិះ​​ម៉ូតូ​បន្ត​​ទៅ​មុខ​បាត់​​ស្រមោល ។
​​​ពេល​ក្រោក​​ពី​សន្លប់​​​​បុរស​នោះ​បាន​ទូរស័ព្ទ​​​ហៅបង​ប្អូន​​ឱ្យ​មកទទួល​​​យក​ទៅ​ផ្ទះ​ ៕​

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]