ភ្នំពេញ៖ យោងតាមលទ្ធផលបោះឆ្នោត របស់អត្ថបទសារព័ត៌មាន នៃគេហទំព័រ ខ្មែរឡូត ចុះផ្សាយ កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៤ ដើម្បីស្វែងរក តារាចម្រៀងប្រុស ស្រី កំពូល ក្នុងបេះដូង របស់យុវវ័យ បានបង្ហាញឲ្យឃើញថា លោក ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា ដែលសុទ្ធសឹងតែជា តារាចម្រៀង ក្នុងផលិតកម្ម រស្មីហង្សមាស ត្រូវជាប់ជាកំពូលតារាចម្រៀង ប្រចាំឆ្នាំចាស់ ២០១៤។

តារាចម្រៀងវ័យជ្រេ សម្លេងស្រទន់ មានបទពិសោធន៍ ក្នុងការច្រៀង ជាច្រើនទស្សវត្ស និងបច្ចុប្បន្នជា គណៈកម្មាការមួយរូប ក្នុងកម្មវិធី Cambodia’s Got Talent លោក ព្រាប សុវត្ថិ បានឆក់ យកបេះដូង និងការគាំទ្រ របស់យុវវ័យ ដោយសម្លេងឆ្នោតគាំទ្រ រហូតដល់ ២៥.៤៣% តាមពីក្រោយ ប្រកៀកប្រកិត ពីសំណាក់ តារាចម្រៀង ឆន សុវណ្ណរាជ និង លោក ខេមរៈ សិរីមន្ត។

ងាកទៅតំណែងកំពូលតារាចម្រៀង ស្រី វិញ តារាចម្រៀង ជើងចាស់ ឱក សុគន្ធកញ្ញា របស់ផលិតកម្ម រស្មីហង្សមាស និងជា Coach មួយរូប ក្នុងកម្មវិធី The Voice Cambodia ទទួលបានសម្លេង គាំទ្រ រហូតដល់ ៣៤.៧៧% ចំណែកឯ កញ្ញា មាស សុខសោភា របស់ផលិតកម្ម ថោន វិញ ក៏មិនអន់ដែរ ដោយទទួលបាន សម្លេងគាំទ្រ ២៤.៤៥% ឯណោះ ខណៈ សុគន្ធ នីសា បើទោះបីជា ផ្លាស់ប្តូរទ្រនំ ស្ពាយបង្វេចចេញពី រស្មីហង្សមាស ទៅកាន់ ថោន ក៏ដោយ ក៏នៅមានប្រជាប្រិយភាព ដដែល ដោយទទួលបាន ការគាំទ្រ ច្រើនគួរសមដែរ។

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាលទ្ធផល កំពូលតារាចម្រៀង ប្រុស និង ស្រី ដែលយោង ទៅ តាមលទ្ធផល បោះឆ្នោត របស់ប្រិយមិត្ត តាមរយៈគេហទំព័រ ខ្មែរឡូត តែប៉ុណ្ណោះ។ ដូចនេះ សូមប្រិយមិត្ត បន្តគាំទ្រតារាចម្រៀង ដែលខ្លួនពេញចិត្ត ដើម្បីឲ្យពួកគាត់ គ្រងតំណែងកំពូលតារាចម្រៀង នៅក្នុងព្រះរាជាណាចក្រ កម្ពុជា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះលទ្ធផលនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ