ភ្នំពេញ៖ ពិតជាធ្វើឲ្យប្រិយមិត្ត ទាំងអស់គ្នា ជក់ចិត្តយ៉ាងខ្លាំង ជាក់ជាមិនខាន នៅពេលដែល ទស្សនិកជន បានទស្សនាវីដេអូ មួយនេះរួច ជាមួយនឹងម្ចាស់ ពានរង្វាន់ The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា បានច្រៀងឆ្លើយឆ្លង ជាមួយនឹង កំពូលតារា ចម្រៀងស្រី ដ៏មានប្រជាប្រិយភាព មួយរូប របស់ផលិតកម្ម Town គឺ មាស សុខសោភា ក្នុងពិធីរៀប អាពាហ៍ពិពាហ៍ មួយក្នុងក្រុង ប៉ោយប៉ែត កាលពីពេលថ្មីៗនេះ ។

យ៉ាងណាមិញ ជាមួយនឹងការ ច្រៀងចម្រៀងមួយបទ ឆ្លើយឆ្លងគ្នា របស់តារា ទើបតែរះ ក្នុងផលិតកម្ម ហង្សមាស ប៊ុត សីហា និង មាស សុខសោភា មានចំណងជើងថា "ថ្មគោល ស្រមោលស្នេហ៍" គឺបានទទួលការគំាទ្រ យ៉ាងខ្លាំង ពីសំណាក់មហាជន មួយចំនួនធំ ជាពិសេសនោះ គឺអ្នកលេង បណ្តាញទំនាក់ទំនង សង្គម Facebook តែម្តង ដែលបាននំាគ្នា Share និងអ្នកខ្លះទៀត បាននំាគ្នា Comment សរសើរពី តារាពីរដួងនេះ មិនដាច់ពីមាត់ នោះទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា