ពូជចេកមានច្រើនប្រភេទ វាមានរហូតដល់ទៅ ១០០ ប្រភេទឯណោះ។ ដំណាំចេកមានប្រភពចេញពីទ្វីបអាស៊ី​ក្រោយមកនៅ ទ្វីបអាហ្រ្វិច អាមេរិចខាងកើតឆៀងខាងត្បូង អូស្រ្តាលី…។ល។

ដំណាំចេកត្រូវការធាតុអាកាសក្តៅ ហើយសើម។ នៅតំបន់ត្រជាក់ គេក៏អាចដាំនៅក្នុងផ្ទះកញ្ចក់បានដែរ ដោយផ្តល់កំដៅនិង ទឹកឲ្យបានគ្រប់គ្រាន់។

        ដើមចេកអាចមានកំពស់រហូតដល់ទៅ ៩ ម៉ែត្រ វាមានលក្ខណៈខុសប្លែកពីដើមឈើមានផ្លែដ៏ទៃទៀត ព្រោះដើមចេកនិងងាប់ទៅវិញ បន្ទាប់ពីគេកាប់យកស្ទងចេករួច។ ចេកជាអាហារដ៏មានសារប្រយោជន៏សម្រាប់មនុស្ស៖

  • ចេកមាន Carbohydrate សម្រាប់ផ្តល់ថាមពលដល់មនុស្ស
  • ចេកមានជីវជាតិ A និង C សម្រាប់ជួយភ្នែកនិង បង្ការជម្ងឺគ្រុនក្តៅ
  • ចេកមានជាតិរ៉ែ Potassium និង Phosphorus សម្រាប់ជំនួយខួរក្បាល
  • ចេកមានសរសៃសម្រាប់បង្ការការទល់លាមក។

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]