វីដេអូដែលគេដាក់ថតចោល នៅតាមដងផ្លូវមួយត្រូវបានចាប់យក សកម្មភាពដ៏អាក្រក់របស់បុរសម្នាក់ដែលបានធ្វើបាប ក្មេងយុវវ័យមួយក្រុម។

 ក្មេងទាំងនោះមានគ្នា៣នាក់និងក្នុងនោះមាន ក្មេងស្រីម្នាក់ដែលមានអាយុ ១៧ឆ្នាំ មានផ្ទៃពោះ១៦សប្ដាហ៍ ត្រូវបានគេគំរាមគំហែងដោយ ក្មេងប្រុសម្នាក់ទៀតដែលមានកាំភ្លើងនៅក្នុងដៃ។

Alex Warren-Lean មានអាយុ១៩ឆ្នាំ​បានរត់សំដៅទៅ រកបុរសនិងនារីទាំង២នាក់ ក្នុងបំណងចង់បានបារីពីពួកគេ ប៉ុន្ដែពួកគេបដិសេធថាមិនមាន ក៏ត្រូវបាន Alex ដក់កាំភ្លើងពីក្នុងហោប៉ៅ ទៅគំរាមពួកគេ។ ដោយសារតែនារីម្នាក់នៅក្នុង ចំណោមនោះបានប្រាប់នាងមានផ្ទៃពោះ ទើបបុរសនេះចាកចេញទៅ ហើយនាងក៏បានទូរស័ព្ទទៅប្ដឹងប៉ូលីសដោយសារតែនាងមាន ការភ័តភ័យពេក។

តាមប៉ូលីសបានស្រាវជ្រាវនិងឈានទៅដល់ការ ចាប់ខ្លួនបាននិយាយថា Alex មានកាំភ្លើងដោយសារតែ គេបានលួចកាំភ្លើងនេះជាមួយនឹងមិត្ដភិក្ដរបស់គេកាលពីឆ្នាំ មុនហើយពួកគេក៏ជាមុខសញ្ញារបស់ប៉ូលីសដូចគ្នា។ សូមប្រិយមិត្ដមើលរូបភាព និងវីដេអូទាំងអស់គ្នា៖

រូបភាពរបស់ Alex Warren-Lean

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]