ត្រឡប់មកម្តងទៀតហើយជាមួយពាក្យចចាមអារាមរបស់ iPad ម៉ូដែលតូច រឺហៅថា iPad Mini ដែលពត៍មាននេះបានមកពី Bloomberg បានប្រាប់ថាខ្លួនបានទទួលនូវដំណឹង ពីអ្នកនៅខាងក្នុងក្រុមហ៊ុន Apple ដែលប្រភពពត៍មាននោះបានប្រាប់ថា iPad ម៉ូដែលតូចនេះ មានអេក្រង់ប្រហែលជា 7 – 8 អ៊ីញ​ ដែលនឹងមកជាគូរប្រណាំងប្រជែងជាមួយ កុំ​ព្យូទ័រ​បន្ទះ​ស្តើង(Teblet) Nexus 7 របស់ Google ហើយនឹង Kindle Fire របស់ Amazon ។
ប្រភពពត៍មានរបស់ Bloomberg មិនបានប្រាប់តម្លៃរបស់ iPad ម៉ូដែលតូចនេះទេ ប្រាប់ត្រឹមតែថា ‘មិនថ្លៃ’ ដែលមុននេះបន្តិចក៍មានពត៍មានចចាមអារាមមកថា iPad ម៉ូដែលតូចនេះ តម្លៃប្រហាក់ប្រហែល 250 ទៅ 300 ដុល្លា ហើយអាចបង្ហាញខ្លួននៅខែតុលាខាងមុខនេះ ។ចំពោះអេក្រង់បែប retina display មិនមាននៅលើ iPad ម៉ូដែលតូចនេះទេ ។
ប្រសិនបើលោកអ្នកចង់ដឹងពត៍មាន Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទ ក្នុង Facebook នៅទីនេះ

ដកស្រង់ពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]