ភ្នំពេញៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” បានចុះផ្សាយនៅ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១២ថា អង្គាការ សុខភាពពិភពលោក ហៅកាត់ “WHO” បានលើក ឡើង នៅថ្ងៃពុធនេះថា កុមារកម្ពុជាចំនួន ៦០នាក់ហើយដែល បានស្លាប់ដោយ សារមិនដឹងរោគអ្វី ពិតប្រាកដនៅក្នុង អំឡុងពេល៣ខែ កន្លងមកនេះ ។ ករណីនេះ ក្រសួង សុខាភិបាល កម្ពុជា រួមសហការជាមួយ អង្គការសុខភាពពិភពលោក បាននឹងកំពុងធ្វើការ ស៊ើបអង្កេតលើក រណីរោគដែល បណ្ដាល ឱ្យកុមារទាំងនោះស្លាប់ ។

អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា រោគសញ្ញាដែលបង្ហាញ ឱ្យដឹងនៅមុនពេល កុមារកម្ពុជា ស្លាប់រួមមានៈ គ្រុនក្ដៅខ្លាំង មានបញ្ហាពាក់ព័ន្ធ នឹងសរសៃប្រសាទ និងធ្វើឱ្យ កុមារពិបាកដកដង្ហើម ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា មានរហូតដល់៦១ករណី ហើយដែលកុមារ មានរោគ បែបនេះ ហើយពួកគេមាន អាយុក្រោម៧ឆ្នាំ ហើយមានតែកុមារ តែម្នាក់គត់ ដែលត្រូវបាន ជួយសង្គ្រោះ ពីរោគនេះបាន ។

វេជ្ជបណ្ឌិត ព្យែធឺ វ៉ាន់ ម៉ារ៉េន “Pieter van Maaren” តំណាងអង្គការសុខភាព ពិភពលោក ប្រចាំនៅកម្ពុជា បានផ្ញើរសារទៅកាន់ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួថា “អង្គការ សុខភាព ពិភពលោកកំពុងតែ ធ្វើការងារជាមួយ ក្រសួងសុខាភិបាល ដើម្បីតាមដាន និងស៊ើបអង្កេត ទៅលើករណីនេះ ហើយព័ត៌មានដែលទទួល បានពី ករណីនេះ មានតិចតួចនៅឡើយ ដែលនឹងត្រូវបន្ដការស្រាវជ្រាវ បន្ថែមទៅមុខទៀត” ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រាប់ដល់ ទីភ្នាក់ងារ ស៊ិនហួ នៅថ្ងៃពុធនេះថា មន្ដ្រីរបស់ លោកនិងមន្ដ្រី របស់អង្គការសុខភាព ពិភពលោក បាន នឹងកំពុងធ្វើការងាររួមគ្នា ដើម្បីបញ្ជាក់អំពីជំងឺ និងស្វែងរក ការរីករាលដាលនៃរោគ ៕

Photo by DAP-News

ប្រែសម្រួលៈ សុបញ្ញវ័ន្ដ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]