ប្រិយមិត្តមួយចំនួន ប្រហែលជា ចូលចិត្តទទួលទាន ផ្លែម្ទេសហើយ ដើម្បីបង្កើន រសជាតិ អាហារ ឲ្យកាន់តែឆ្ងាញ់។ យ៉ាងណាមិញ ផ្លែម្ទេស មិនត្រឹមតែអាចធ្វើឲ្យ អាហារ ដែលលោកអ្នក ពិសាទៅ មានរសជាតិ កាន់តែឆ្ងាញ់ទេ ប៉ុន្តែ វាក៏បានផ្តល់អត្ថប្រយោជន៍ ជាច្រើន ដល់ សុខភាពលោកអ្នក ផងដែរ ។ ខាងក្រោម គឺជាអត្ថប្រយោជន៍ សំខាន់ៗទាំង ៦ របស់ផ្លែម្ទេស ៖

១. ជួយបង្កើនប្រព័ន្ធការពារ ៖ ផ្លែម្ទេស គឺជាបន្លែមួយប្រភេទ ដែលមានតួនាទី សំខាន់បំផុត ជួយឲ្យ ប្រព័ន្ធការពារ របស់អ្នកកាន់តែរឹងម៉ាំ។ ពីព្រោះផ្លែម្ទេស សំបូរទៅដោយ វីតាមីន A និង C និង សារធាតុបេតា ការ៉ូទីន។ ដូច្នេះ លោកអ្នកគួរតែទទួលទាន ផ្លែម្ទេស ជាប្រចាំ ជាមួយនឹងអាហារ ដើម្បី ជួយ ឲ្យប្រព័ន្ធការពារ កាន់តែរឹងម៉ាំ។

២. ជួយបំបាត់ការឈឺចាប់ ៖ ផ្លែម្ទេស គឺត្រូវបានគេចាត់ទុកថា ជាថ្នាំបំបាត់ការ ឈឺចាប់ ពីធម្មជាតិ ដោយសារតែ វាសំបូរទៅដោយ សារធាតុ អេនដូភីន (endorphins )។ គួរបញ្ជាក់ផងដែរ ជាទូទៅ វាអាចបំបាត់ការឈឺចាប់ ដោយសារ ជំងឺ ទឹកនោមផ្អែម ,ជំងឺរើម និងជំងឺ ឈឺសាច់ដុំជាដើម។

៣. ជួយដល់សុខភាពបេះដូង ៖ ផ្លែម្ទេស មិនត្រឹមតែជួយ បំបាត់ការឈឺចាប់ប៉ុណ្ណោះទេ ថែមទាំង អាច ជួយឲ្យ សុខភាព បេះដូងរបស់លោកអ្នក មានដំនើរការល្អទៀតផង ពីព្រោះវា បានធ្វើឲ្យ ឈាមរបស់អ្នក ធ្វើចលនាបានល្អ។ អ្វីដែលជាលក្ខណៈ ពិសេស របស់វាទៀតនោះ គឺវាអាចជួយ ការពារ ជំងឺដាច់សរសៃឈាម បេះដូងបានយ៉ាង មានប្រសិទ្ធភាព ទៀតផង។

៤. ការពារពី ជំងឺដំបៅក្រពះ ៖ ពិតណាស់ មនុស្សមួយចំនួន ប្រហែលជាគិតថា ការទទួលទានម្ទេស នឹងធ្វើឲ្យ កើតមាន ជំងឺដំបៅក្រពះ ។ យ៉ាងណាមិញ យោងតាមការ ស្រាវជ្រាវ បានឲ្យដឹងថា ផ្លែម្ទេស អាចជួយការពារ អ្នក មិនឲ្យកើតជំងឺ ដំបៅក្រពះ បានដោយសារ តែវាអាចសំលាប់ បាក់តេរី ដែលលោកអ្នក មិនបានបញ្ចេញ ចោល អស់ យ៉ាងមាន ប្រសិទ្ធភាព។

៤. ការពារពីជំងឺមហារីក ៖ អ្វីដែលជាសារប្រយោជន៍ ដ៏សំខាន់បំផុត របស់ផ្លែម្ទេស គឺវាអាចជួយ ការពារ អ្នក ពីជំងឺមហារីកបាន ពីព្រោះ ផ្លែម្ទេសសំបូរទៅដោយ វីតាមីន C, សារធាតុ បេតាការ៉ូទីន និង អាស៊ីត ហ្វលិក ។ មិនតែប៉ុណ្ណោះទេ ការទទួលទាន ផ្លែម្ទេស ជាប្រចាំ នឹងអាច ឲ្យអ្នកជៀសផុត ពីជំងឺមហារីក ពោះវៀន បានទៀតផង។

៥. ការពារពីជំងឺទឹកនោមផ្អែម ៖ ការទទួលផ្លែម្ទេស ជាប្រចាំ អាចជួយអ្នក ជៀសផុត ពីជំងឺទឹក នោមផ្អែម ពីព្រោះ វាអាចកាត់បន្ថយជាតិស្ករ ក្នុងឈាម មិនឲ្យឡើងខ្ពស់។ មិនតែប៉ុណ្ណោះទេ វាក៏មាន ប្រយោជន៍ ដល់អ្នកជំងឺទឹកនោមផ្អែមដែរ ក្នុងការថែរក្សាកម្រិត អាំងស៊ុយលីន ទប់លំនឹងជាតិស្ករ កុំឲ្យឡើងខ្ពស់ បន្ទាប់ពីទទួលទានអាហាររួច។

៦. ជួយសម្រកទម្ងន់ ៖ លោកអ្នកដែលធ្លាប់ ទទួលទានម្ទេស ប្រាកដជាដឹងច្បាស់ ថាបន្ទាប់ ពីញ៉ាំវាហើយ នឹងមាន អារម្មណ៍ថា ក្តៅក្នុងមាត់ បែកញើស ជាមិនខាន។ ការបែកញើស និងកំដៅ ដែលមាននៅក្នុងមាត់ របស់លោកអ្នក គឺសុទ្ធតែ ត្រូវការថាមពល និង ជាតិ កាឡូរី ចេញពីរាងកាយរបស់អ្នកហើយ ដែលនេះ កត្តាសំខាន់ ដែលអាចជួយ ដល់អ្នក មានបំនង សម្រកទម្ងន់ផងដែរ។

ទាំងនេះ គឺជាអត្ថប្រយោជន៍ សុខភាព សំខាន់ៗ ទាំង ៦ យ៉ាង របស់ផ្លែម្ទេស។ តើលោកអ្នក បានទទួលទានវា ជាប្រចាំហើយឫនៅ?

ប្រភព៖ chilli-willy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]