ភ្នំពេញទី២៦ធ្នូ២០១៤៖ ក្រុមហ៊ុន Samsung បានរៀបចំពិធី ប្រគល់សៀវភៅ រឿងនិទាន កុមារ នៅក្រសួងអប់រំយុវជន និងកីឡាដើម្បីលើក កម្ពស់ការអានដល់កុមារ។

សម្រាប់រយៈពេលប៉ុន្មានខែក្រោយនេះគេសង្កេតឃើញថាក្រុមហ៊ុន Samsung បានចូល រួមក្នុងសកម្មភាព សង្គមជាច្រើន។ ហើយពេលនេះ ផងដែរក្រុមហ៊ុន Samsung បានធ្វើការ ប្រគល់ជូនសៀវភៅ រឿងនិទានកុមារ ចំនួន 5,000 ដែលមានចំនួន ស្មើរនឹង 1,000ឈុត ដល់ក្រសួងអប់រំ យុវជននិងកីឡា ដើម្បីយកទៅដាក់តាមបណ្ណាល័យ ជាតិនិងសាលា មួយចំនួនក្នុងគោល បំណងដើម្បីបង្កើន ភាពងាយស្រួល ដល់ការអានក៏ដូចជា បន្ថែមជម្រើសសៀវភៅ អានកាន់តែច្រើន សម្រាប់ប្អូនៗ កុមារ។

ក្នុងពិធីនេះ ឯកឧត្តមសាមឹឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានមាន មតិសំណេះ សំណាលថា “ខ្ញុំសូមកោតសរសើរ និងអរគុណដល់ក្រុមហ៊ុន Samsung ដែលបាន ឧបត្ថម្ភសៀវភៅ រឿងនិទាននេះក្នុង គោលបំណងលើកស្ទួយ គុណភាពធន ធានមនុស្សលើ តាមរយៈការផ្តល់ សៀវភៅអាន សម្រាប់កុមារ ដើម្បីឲ្យ ពួកគេ ចាប់ផ្តើម ទម្លាប់ល្អក្នុង ការអាន។” ឯកឧត្តមក៏ បានបន្ថែមទៀតថា “ខ្ញុំសង្ឃឹម ថាក្រុមហ៊ុន Samsung នឹងបន្តផ្តល់ ការឧបត្ថម្ភ ក៏ដូចជាចូល រួមរាល់សកម្មភាព សង្គម ជាពិសេស វិស័យអប់រំ ដើម្បីជំរុញ ធនធានមនុស្ស នៅកម្ពុជាឲ្យទទួល បាននូវចំណេះ ដឹងដ៏មានតម្លៃ និងជំនាញ យ៉ាងច្បាស់ ដែលជាទុនសម្រាប់ការ ងារថ្ងៃអនាគត និងជា ប្រយោជន៍នានា។”

ក្នុងពិធីប្រគល់ជូនសៀវភៅនេះលោក ជា សុជាតិតំណាងឲ្យក្រុមហ៊ុន Samsung បានមាន ប្រសាសន៍ថា “ដោយយល់ច្បាស់ ថាសៀវភៅគឺជា ឃ្លាំងចំណេះរីឯការអាន គឺជាមូលដ្ឋាន គ្រឹះដ៏ រឹងមាំ នៃចំណេះ ដឹងដូច្នេះ ហើយបានជា យើងផ្តួចផ្តើម គំនិតធ្វើការ ប្រគល់ ជូនសៀវភៅ រឿងនិទានដើម្បី បណ្តុះទម្លាប់ នៃការអានរបស់ប្អូនកុមារ”។ 

លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយ ក្រុមហ៊ុន Samsung បាន បន្ថែមថា “ការចូលរួម សកម្មភាព សង្គម គឺជាផ្នែកមួយ សំខាន់របស់ ក្រុមហ៊ុន ក្នុងគោលដៅអភិវឌ្ឍសង្គម និងសហគមន៍ កម្ពុជាឲ្យ កាន់តែប្រសើរឡើង ដែលនេះជា មោទនភាព មួយរបស់ ក្រុមហ៊ុន Samsung ។”

គួររំលឹកដែរថាក្រៅពីការប្រគល់ជូនសៀវភៅរឿងនិទានដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន Samsung ក៏បានចូលរួម ពង្រឹងផ្នែក ធនធានមនុស្សនៅកម្ពុជា ដោយបាន បង្កើតវគ្គបណ្តុះ បណ្តាល Samsung Tech Institute ជាវគ្គបណ្តុះ បណ្តាលបច្ចេកវិជ្ជា ដំបូងគេបង្អស់ ក្នុងប្រទេស កម្ពុជាក្រោមកិច្ច សហប្រតិបត្តិការរវាងក្រុមហ៊ុន Samsung និងវិទ្យាស្ថានជាតិ បច្ចេកទេស កម្ពុជាផងដែរ។

អំពីក្រុមហ៊ុនSamsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្ស គ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈការ បង្កើតថ្មីនិង របកគំហើញ ឥតឈប់ឈរ យើងកំពុងតែ ផ្លាស់ប្ដូរឱ្យ កាន់តែ ប្រសើរឡើង នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធLTE ឧបករណ៍ វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ប្រើប្រព័ន្ធ អគ្គិសនី  និងដំណោះស្រាយ ផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិក ចំនួន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណ លក់ប្រចាំ ឆ្នាំចំនួន 216.7 ពាន់លាន ដុល្លាអាមេរិក។

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com។



បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]