រាជ​​ធានី​ភ្នំពេញ​​ ​៖ រថ​យន្ត​បា​ឡែន​​ពណ៌​​ខ្មៅ​​​មួយ​គ្រឿង​បាន​​បោល​បុក​​​​របង​ផ្ទះ​​ល្វែង​​ទាំង​កំ​​រោល​​ បណ្តាល​​ឱ្យ​បាក់​​សសររបងផ្ទះ​​គេ​​អស់​១​ផ្ទាំង​​ ​បណ្តាល​ឱ្យ​​​ម្ចាស់​​ផ្ទះ​​ដែល​កំ​ពុង​ដេក​លង់​លក់​​ព្រលឹង​ចុង​សក់​​ ។ ប៉ុន្តែ​គ្រោះ​ថ្នាក់​នេះ​​មិន​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​​​ទេ​ ។

នៅកន្លែង​កើត​ហេតុ​គេ​ឃើញ​​បុរស​ម្នាក់​​ជា​អ្នក​បើក​​រថ​យន្ត​​បង្ក​​បាន​ចេញ​​ពី​រថ​យន្ត​​ក្នុង​ស្ថាន​ភាព​​​ស្រវឹង​​​ស្រា​ និង​​ស្រែក​ឡូ​ឡា​​ច្រ​ងេង​​ច្រ​ងាង​​ដាក់​គេ​​​ឯង​​​​រហូត​រាល​ដាល​ដល់​ប៉ូ​លិស​ថែម​ទៀត​ ដោយ​និយាយ​​បែប​ក្អេង​ក្អាង​ថា ខ្លួន​​​មាន​បង​ប្អូន​​ធ្វើការ​​ជា​ប៉ូ​លិស​​​​នៅ​ស្នង​ការ​រាជ​ធានី ភ្នំពេញ ។​ ករណី​នេះ​បាន​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង​៩​និង​១០​នាទី​យប់​​ថ្ងៃទី​៧ កុម្ភៈ​​ នៅ​តាម​បណ្តោយ​ផ្លូវ​​២០០២​ ក្នុង​ភូមិ​​ត្រពាំង​​ឈូក​ សង្កាត់​​ទឹក​ថ្លា ខណ្ឌ​​សែន​សុខ ។

តាម​ព័ត៌​មាន​​ពី​អ្នក​​ឃើញ​ហេតុ​ការណ៍​​នេះ​​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​​កើត​ហេតុ​​គេ​បាន​​ឃើញ​​រថ​យន្ត​​បាឡែន​​ពណ៌​ខ្មៅ​​ បើក​ក្នុង​ល្បឿន​លឿន​​តាម​បណ្តោយ​ផ្លូវ​​២០០២ ពី​កើត​ទៅ​លិច​​ លុះ​​​បើក​មក​ដល់​​ចំណុច​​ខាង​លើ​​ក៏​​រេចង្កូត​ទៅ​បុក​​របង​​​​​​ផ្ទះ​ខាង​លើ​​​ពេញ​ទំ​ហឹង​​​បណ្តាល​ឱ្យ​ដួល​របង​អស់​​១ផ្ទាំង​​ ឯ​រថ​យន្ត​រង​ការ​​ខូច​ខាត​​​​ផ្នែក​ខាង​មុខ​​ធ្ងន់​ធ្ងរ​ ហើយ​បាន​​​បែក​ពោង​សុវត្ថិ​ភាព​​ចេញ​មក​​ទាំង​ពីរ​​ថែម​ទៀត​ផង​ ។

អ្នក​​ឃើញ​ហេតុ​​ការណ៍​​​​បាន​និយាយ​ថា ​បុរស​អ្នក​បើក​​រថ​យន្ត​​​នេះ​​ កុំ​តែ​​បាន​ពោង​សុវត្ថិ​ភាព​​ជួយ​​ កុំ​អី​​ជី​​វិត​អ្នក​​ប្រ​មឹក​នេះ​​មិន​ដឹង​​ជា​យ៉ា​ង​ណា​ទេ ។
ក្រោយ​កើត​ហេតុ​​រថ​យន្ត​​​បង្ក​​​ហេតុ​ខាង​លើ​​ ត្រូវ​បាន​​ប៉ូលិស​​ខណ្ឌ​សែន​សុខ​​ យក​ទៅ​​​រក្សា​ទុក​​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​​​សែន​សុខ​ ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់​ ៕

ដកស្រង់ពីគេហទំព័រ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebookរបស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]