រុស្ស៊ី៖ ការប្រើប្រាស់ ផលិតផលសម្រាប់ តុបតែងមុខមាត់ ជារឿងមួយដែល ពេញនិយមសម្រាប់ សុភាពនារី តែវាក៏អាច នឹងផ្តល់ទុក្ខទោស ផងដែរប្រសិន បើយើងប្រើប៉ះ របស់ដែលគ្មាន គុណភាពច្បាស់លាស់ តួយ៉ាងដូចជា ក្មេងស្រីវ័យ ជំទង់ម្នាក់ ត្រូវងងឹតភ្នែកម្ខាង ដោយសារប្រើប្រាស់ ថ្នាំលាបពណ៌លើ រោមភ្នែក ដែលមាន តម្លៃថោក គឺ ជិត ៥ ដុល្លារ អាមេរិក។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្មេងស្រីជំទង់ ម្នាក់នោះមាន ឈ្មោះថា Masha Kuznetsova អាយុ ១៣ឆ្នាំ ជនជាតិរុស្ស៊ី និងជាអ្នកចម្រៀង ដូច្នេះហើយនាង ត្រូវតែ តុបតែង មុខមាត់របស់ នាងរាល់ពេល ដែលឡើងឆាក ហើយឪពុកម្តាយ របស់នាង សម្រេចចិត្តឲ្យ នាងប្រើប្រាស់ ថ្នាំលាបពណ៌ លើរោមភ្នែក ជំនួសដោយការ ប្រើម៉ាស្ការ៉ា ទើបពួកគាត់ យកនាង ទៅកាន់ ហាងកែសម្ផស្ស មួយកន្លែងក្នុង ទីក្រុង Volgograd ភាគនិរតីនៃ ប្រទេសរុស្ស៊ី ដោយចំណាយជាង ៤ដុល្លារ អាមេរិក ទៅលើ ការលាបថ្នាំ លើរោមភ្នែក និងចិញ្ចើម។

ក្រោយមកនៅ ពេលដែល Masha ប្រើថ្នាំលាបពណ៌ ទាំងនោះហើយ នាងក៏ត្រូវ រងរបួសជាទម្ងន់ ដោយសារតែ ប្រតិកម្មជាតិគីមី ក្នុងថ្នាំនោះ ជាហេតុធ្វើឲ្យ បរិវេណជុំវិញ ភ្នែកទាំងសងខាង របស់នាង ឡើងហើម និងមានរបួស ឈឺផ្សាយ៉ាងខ្លាំង ហើយអ្វីដែល កាន់តែអាក្រក់ ជាងនេះទៀត ភ្នែកម្ខាងរបស់នាង ត្រូវបានខូច មើលលែងឃើញ ដោយសារតែ ការប៉ះពាល់នៃ សារជាតិគីមី ទាំងនោះ។

Sergey Kuznetsov អាយុ៤២ឆ្នាំ ដែលត្រូវជា ឪពុករបស់ Masha បាននិយាយថា “ខ្ញុំពិតជាសោកស្តាយ ណាស់ដែលកូន របស់ខ្ញុំត្រូវ រងគ្រោះបែបនេះ ខ្ញុំមិនបានដឹងថា ការប្រើថ្នាំ លាបពណ៌ទាំងនោះ បានធ្វើឲ្យកូនខ្ញុំ ត្រូវរងគ្រោះ អញ្ចឹងសោះ ហើយហាងកែសម្ផស្ស នោះក៏មិនបាន បញ្ជាក់ប្រាប់យើង ពីផលប៉ះពាល់ ណាមួយឡើយ”។ លោកក៏បាន បន្តទៀតថា “ ពេលនេះ Masha កំពុងទទួល ការព្យាបាល ទៅលើរបួស ជុំវិញភ្នែកទាំង សងខាងរបស់នាង តែភ្នែករបស់នាង ម្ខាងហាក់ដូចជា ខូចបាត់ទៅហើយ ខ្ញុំនឹងប្តឹងហាង កែសម្ផស្សមួយនោះ ដើម្បីទាមទារ ការសងជំងឺចិត្ត”។

នេះអាចចាត់ទុកថា ជាការដាស់តឿនមួយ សម្រាប់សុភាពនារី ទាំងឡាយក្នុងការ ប្រើប្រាស់ផលិតផល កែសម្ផស្ស ដែលមិនមាន គុណភាព និងស្តង់ដា ច្បាស់លាស់ ឬក៏មានតម្លៃ ថោក៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបភាពៈ ស្នាមរបួស ដែលស្ថិតនៅ ជុំវិញភ្នែក ទាំងសងខាង របស់ Masha
រូបភាពៈ ស្នាមរលាក និងរបួស យ៉ាងធ្ងន់ធ្ងរ បណ្តាលមកពី ការប្រើថ្នាំលាបពណ៌ ដែលមានតម្លៃថោក
រូបភាពៈ មុន និងក្រោយដែល Masha ប្រើប្រាស់ថ្នាំលាបពណ៌ គ្មានគុណភាព

ប្រភព៖ ឌេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]