អាមេរិក៖ កាលពីពេល ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ មួយក្រុមបាន ចេញរបាយការណ៍ មួយបង្ហាញពី ផលអវិជ្ជមាន របស់ផ្សែងរថយន្ត និងម៉ូតូ ទៅលើស្ត្រីដែលមាន ផ្ទៃពោះជាពិសេស គឺអំឡុងពេល បីខែមុន នឹងសម្រាល។

យោងតាម របាយការណ៍មួយ របស់ក្រុមអ្នក វិទ្យាសាស្រ្ត នៃសាលាសុខភាព សាធារណៈ Harvard របស់រដ្ឋ Massachusetts សហរដ្ឋអាមេរិក ដែលបានធ្វើការ ពិសោធន៍ទៅលើ មនុស្សជាច្រើន បានបញ្ជាក់ថា ផលអាក្រក់នៃ ការបំពុលបរិស្ថាន ដែលចេញមកពី ផ្សែងរថយន្ត និងម៉ូតូ ជាច្រើននោះ បានធ្វើឲ្យប៉ះពាល់ ទៅដល់ហ្សែន របស់មនុស្ស ជាពិសេសគឺ ទារកដែល នៅក្នុងពោះម្តាយ និងអាចធ្វើ ឲ្យពួកគេ មានបញ្ហាផ្នែក ស្មារតី និងខួរក្បាល យ៉ាងធ្ងន់ធ្ងរ។

ក្នុងនោះអ្នកវិទ្យាសាស្ត្រ បានលើកឡើងថា នៅក្នុងផ្សែងពុល ដែលត្រូវបាន បញ្ចេញដោយ រថយន្ត ឬម៉ូតូ មានផ្ទុកសារធាតុ ម្យ៉ាងហៅថា PM2.5 ដែលសារធាតុនេះ បានប៉ះពាល់ យ៉ាងខ្លាំង ទៅដល់សមត្ថភាព ខួរក្បាល របស់ទារក ជាពិសេស គឺទារក កំពុងស្ថិត នៅក្នុងផ្ទៃម្តាយ ដែលមានអាយុ ពី ៥ ទៅ ៦ខែ ហើយពួកគេ នឹងជួបប្រទះ ការពិបាក ក្នុងការយល់ដឹង និងទំនាក់ទំនង ជាមួយមនុស្ស ដទៃទៀត នៅពេលដែល ពួកគេធំឡើង។

លោកសាស្ត្រាចារ្យ Marc Weisskopf អ្នកដឹកនាំក្នុងការ ស្រាវជ្រាវនេះ បាននិយាយថា “វាជាការពិតណាស់ ដែលការបំពុល ឬក៏ភាពកខ្វក់ ក្នុងបរិស្ថាន បានប៉ះពាល់ទៅដល់ សុខភាពទារក នៅក្នុងផ្ទៃរបស់ម្តាយ ហើយពេលនេះ គឺយើងបានរកឃើញថា ផ្សែងរថយន្ត ឬម៉ូតូ ដែលម្តាយជាច្រើន ឧស្សាហ៍ជួបប្រទះ រាល់ថ្ងៃ នឹងអាចធ្វើឲ្យ ទារកក្នុងផ្ទៃ របស់ពួកគេ នោះមានបញ្ហា ដូច្នេះជាការល្អ ពួកគេគួរតែ ជៀសវាងកន្លែង ឬផ្លូវណាដែល មានការកកស្ទះ ចរាចរណ៍ សម្បូរផ្សែងរថយន្ត ជាដើមនោះ ដើម្បីការពារ ទារកនៅក្នុងផ្ទៃ”។

នេះគឺជាការ ដាស់តឿនថ្មី មួយទៀតរបស់ អ្នកវិទ្យាសាស្រ្ត ចំពោះស្ត្រីគ្រប់រូប ដែលមានផ្ទៃពោះ ក្នុងការរក្សា ឲ្យបាននូវ ស្ថានភាពសុខភាព ដ៏ល្អរបស់ទារក៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបភាពខាងក្រោម គឺជាផ្សែងពុល ដែលចេញពី រថយន្ត និងម៉ូតូ៖




ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]