បាត់ដំបងៈ ឪពុកចុងចិត្តតិរច្ឆាន ផ្ទុកមេរោគអេដស៍ តាំងពីសម័យអ៊ុនតាក់ ចាប់រំលោភ កូនស្រីដើមជា អនីតិជន ៣នាក់ បងប្អូន ខណៈម្តាយមិននៅផ្ទះបាន រត់គេចខ្លួនបាត់ បាន៧ឆ្នាំ ទើបកម្លាំងនគរបាល ការិយាល័យ ជំនាញ ស្រាវជ្រាវ ចាប់ខ្លួនបាន កាលពី វេលាម៉ោង១២ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២ នៅការិយាល័យ  ជំនាញ ស្នងការខេត្ត ខណៈដែលហៅមកសាកសួរ រួចឃាត់ខ្លួនតែម្តង និងកសាងសំណុំរឿង បញ្ជូនខ្លួន បន្តទៅតុលា ការខេត្តដើម្បីចាត់ការបន្តតាមច្បាប់។

លោកថុល យុទ្ធា មន្រ្តីជំនាញនគរបាលការិយាល័យ ជួញដូរមនុស្ស និងការពារ អនីតិជនខេត្តបានឲ្យដឹងថា ជនសង្ស័យត្រូវសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ ប៉ាច អុន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្ត បាត់ដំបង ក្រោយមក បានរត់គេចខ្លួន ផ្លាស់ទីលំនៅជាញឹកញាប់ រហូតមក។ លុះដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២ ម្តាយក្មេងស្រីរងគ្រោះ បានមកសុំកូនពីម្តាយ ចញ្ចឹម នៅបាត់ដំបងយកត្រឡប់ទៅវិញ តែក្មេងទាំងនោះ មិនព្រមត្រឡប់ទៅនៅ ជាមួយម្តាយវិញ ទេព្រោះខ្លាច ឪពុកចុងចាប់រំលោភទៀត ។

លោកថុល យុទ្ធា បានបញ្ជាក់ថា ក្រោយពីម្តាយ មកសុំកូនយកទៅវិញហើយ ក៏បែកធ្លាយរឿងឪពុកចុង ចាប់រំលោភកូនដើម រហូតដល់ទៅ៣នាក់ បងប្អូន តាំងពី ឆ្នាំ២០០៦ មកកម្លាំងជំនាញ បានបើកការ ស៊ើបអង្កេត រួចបានហៅកូន ទាំង៣ នាក់ (ជនរងគ្រោះ) មកសាកសួរពួកគេបានបដិសេធ មិនព្រមត្រឡប់ ទៅនៅជាមួយ ម្តាយ វិញទេព្រមទាំងប្តឹងសមត្ថកិច្ច ឲ្យជួយចាប់ខ្លួនឪពុកចុង យកមកដាក់ទោស តាមច្បាប់ ទៀតផង។ បន្ទាប់ពីបានចម្លើយ កូនស្រីទាំង៣នាក់ ហើយលោកកុយ ហៀង នាយ ការិយាល័យជួញដូរ មនុស្សនិងការពារ អនីតិជន ខេត្តបានឆ្លងយោបល់ លោកស្នង ការរងជេតវណ្ណនី និងដោយមានបញ្ជា ពីលោកព្រះ រាជអាជ្ញា នួន សាន រួចមក កម្លាំង នគរបាលជំនាញ បានកោះហៅជន សង្ស័យមកសាកសួរ នៅការិយាល័យ ជំនាញ រួចឃាត់ខ្លួនតែម្តង។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនស្រីដើម របស់ ខ្លួន ចំនួន៣នាក់ ពិតប្រាកដ មែន។ ដោយបានប្រព្រឹត្តតាំងពីកូនស្រីមានអាយុ១២ឆ្នាំ ឥឡូវមានអាយុ១៨ឆ្នាំ ហើយ  កូនទី២តាំងពីអាយុ ១០ឆ្នាំ ឥឡូវមានអាយុ១៥ឆ្នាំ ហើយនិងកូនទី៣តាំងពីអាយុ៦ឆ្នាំ ឥឡូវមានអាយុ៩ឆ្នាំហើយ។ តាំងពីរឿងនេះ កើតឡើងមកខ្លួន បាននាំប្រពន្ធផ្លាស់ប្តូរទីលំនៅជាញឹកញាប់ រហូតមកដល់ពេលចាប់ខ្លួន តែម្តង។

បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការខេត្តដើម្បីចាតើការតាម ច្បាប់៕

www.dap-news.com

ដោយៈជាយក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]