បរទេស៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងមួយ បន្ទាប់ពី អ្នករៀបចំ កម្មវិធីប្រលង បវរកញ្ញា ពិភពលោក បានប្រកាសថា ការប្រកួតជ្រើសរើស បរវកញ្ញា ពិភពលោក នៅឆ្នាំក្រោយ នឹងមិនមាន វគ្គបង្ហាញ ឈុតហែលទឹក (ប៊ីគីនី) នោះទៀតទេ។

យោងតាមប្រភព ព័ត៌មាន បានឲ្យដឹងថា ចាប់ពីឆ្នាំក្រោយ តទៅ ការប្រលងជ្រើសរើស បវរកញ្ញាពិភពលោក នឹងលែងមាន វគ្គដែលតម្រូវ ឲ្យបេក្ខនារីទាំងអស់ ស្លៀកឈុតហែលទឹក ឬប៊ីគីនី ដើរនៅលើ ឆាកទៀតហើយ និងព្រមទាំងបាន សង្កត់ធ្ងន់ថា ការជ្រើសរើស បវរកញ្ញា គឺផ្តោតទៅលើ ចំណេះដឹង ជាសំខាន់។

អ្នកស្រី Julia Morley ជាប្រធានក្នុងការ រៀបចំកម្មវិធី ប្រលងបវរកញ្ញា ពិភពលោក បាននិយាយថា “ខ្ញុំពិតជា មិនចាំបាច់ឃើញ នារីជាច្រើន ដែលចូលមកប្រលង ដើរទៅដើរមក ដោយស្លៀកឈុត ប៊ីគីនី ឡើយព្រោះថាវា ហាក់ដូចជាគ្មាន ផលប្រយោជន៍ អ្វីសោះចំពោះពួកគេ ក៏ដូចជាពួកយើង និងទស្សនិកជន ផងដែរ”។

អ្នកស្រីបាន បន្ថែមផងដែរថា “ខ្ញុំមិនខ្វល់ថា តើបេក្ខនារីទាំងនោះ មានត្រគាកនិង រូបរាងល្អ ឬមិនល្អ យ៉ាងណា នោះទេ តែអ្វីដែលជា ចំណុចសំខាន់ ដើម្បីអាចដណ្តើម បានតំណែងបរវរ កញ្ញាពិភពលោកនោះ គឺជាការនិយាយបកស្រាយ ចំពោះសំណួរ ប្រកបដោយ ចំណេះដឹងរបស់ ពួកគេ រីឯរូបសម្ផស្ស ជារឿងបន្ទាប់ទៀត ប៉ុណ្ណោះ”

គួរបញ្ជាក់ផងដែរថា ប្រទេសមួយចំនួន ជុំវិញពិភពលោក ដែលមានសាសនា និងប្រពៃណី ដែលតឹងរ៉ឹង និងម៉ត់ចត់ នោះជារឿយៗ តែងតែបង្ហាញ ពីប្រតិកម្ម ក្នុងន័យមិនពេញចិត្ត ចំពោះវគ្គ ដែលបេក្ខនារីទាំងអស់ ត្រូវស្លៀកឈុតប៊ីគីនី ដើរបង្ហាញនៅ លើឆាក៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?
រូបភាព នៃការប្រលង បវរកញ្ញាពិភពលោក ក្នុងវគ្គស្លៀកឈុត ប៊ីគីនី កន្លងមក៖



រូបភាព របស់នាង Rolene Strauss បវរកញ្ញា ពិភពលោក ឆ្នាំ២០១៤ ដែលមកពី ប្រទេសអាហ្រ្វិក ខាងត្បូង៖




ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]