ហុងគ្រី៖ នាពេលបច្ចុប្បន្ននេះ មាននារី មួយចំនួន បានសម្រេចចិត្ត ទៅវះកាត់កែសម្ផស្ស ដើម្បីឲ្យ ទម្រង់មុខ របស់ខ្លួន មានភាពទាក់ទាញ និងស្រស់ស្អាត ជាងមុន។ ប៉ុន្តែការវះកាត់ កែសម្ផស្ស មិនមែន សុទ្ធតែផ្តល់ផលល្អ ទាំងអស់នោះទេ តួយ៉ាងដូចជា តារាសម្តែងស្រីម្នាក់ ជនជាតិ ហុងគ្រី នេះជាដើម។

ចំពោះនាង Aletta Ocean បានផ្លាស់ប្តូរ ផ្ទៃមុខរបស់នាង ទៅជាអាក្រក់ជាងមុន បន្ទាប់ ពីធ្វើការ វះកាត់ កែសម្ផស្សរួចមក។ បន្ថែមពីនេះទៅទៀត នាងបាន ចាក់ពង្រីក បបូរមាត់ និង កែទម្រង់មុខ តាំងពី ឆ្នាំ ២០០៧ ប៉ុន្តែលទ្ធផល គឺមិនបាន សមដូចបំណង នោះទេ គឺអាចនិយាយ ថា ពិបាក មើលជាងមុន។ គួរបញ្ជាក់ផងដែរថា តារាស្រី វ័យ ២៧ឆ្នាំ រូបនេះ កាលពីនាង មិនទាន់វះកាត់ កែសម្ផស្ស នាងមានទម្រង់មុខ ស្អាត គួរឲ្យស្រឡាញ់  ប៉ុន្តែ ចាប់តាំងពី នាងកែ ទម្រង់ផ្ទៃមុខ រួចមក គឺមានភាពខុសប្លែក និង ប្រែប្រួលយ៉ាងខ្លាំង។

ជាមួយគ្នា នោះដែរ យោងតាម គេហទំព័រ បរទេសមួយ Izismile បាននិយាយថា នេះហើយ ជាលទ្ធផល នៃការ កែសម្ផស្ស របស់ តារាវ័យក្មេង ម្នាក់នេះ តាមការពិតទៅ កាលពីមុន នាងមានផ្ទៃមុខ ស្រស់ស្អាត ស្រាប់ទៅហើយ៕

ក្រឡេកមើល រូបថតកាលនាង មិនទាន់កែ និងកែសម្ផស្សហើយ តើរូបណា ដែលប្រិយមិត្តគិតថា ស្អាតជាង?

រូបថតកាលមិនកែ

រូបថត បានកែសម្ផស្សហើយ

ទម្រង់មុខរបស់នាង កាលពីឆ្នាំ ២០០


ទម្រង់មុខរបស់នាង ចាប់ផ្តើម ប្រែប្រួលបន្តិចម្តងៗ ក្នុងឆ្នាំ២០០៩


រូបថត កាលពីឆ្នាំ២០១០


រូបថត ក្នុងឆ្នាំ២០១១


រូបថត ក្នុងឆ្នាំ២០១២





រូបថត នាពេលបច្ចុប្បន្ននេះ

ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]