នៅក្នុងប៉ុស្ដន៍ទូរទស្សន៍មួយនៃប្រទេសចិន បានលើកពីរឿងមួយដែលទាក់ទងនឹងការរៀប អាពាហ៍ពិពាហ៍ស្រាត។

រឿងនេះជាប់ទាក់ទងនឹងគូសេ្នហ៍ជាច្រើន ដែលមានផលវិបាកក្នុងការ ចង់បានអនាគតដ៏ល្អ។ ការរៀបអាពាហ៍ពិពាហ៍ស្រាត គឺចាប់ផ្ដើមកើតឡើងចំពោះក្មេងៗសម័យថ្មី ដោយសារតែពួកគេ កំពុងតែមានការរីកលូតលាស់នៅសង្គមមួយ ដែលមានសេដ្ឋកិច្ចរីកចម្រើន ដែលរឿងនេះបានចោទជាបញ្ហាដល់ការ ឡើងថ្លៃនៃរបស់ប្រើប្រាស់ ផេ្សងៗដែលប្រាក់ខែរបស់ពួកគេមិន អាចទប់បាន។ នៅក្នុងនេះផងដែរ ពួកគេបានលើកពីបញ្ហាមួយ ដែលទាក់ទងនឹងគូស្នេហ៍មួយចំនួន ដែលមិនមានសមត្ថភាព ប្រាក់កាស ក្នុងការទិញ រថយន្ដ ឡាន ឬចិញ្ចៀន។

ការរៀបអាពាហ៍ពិពាហ៍ស្រាត មានន័យថា មិនមានផ្ទះ មិនមានឡាន មិនមានពិធីរៀបអាពាហ៍ពិពាហ៍ និងចិញ្ចៀន ដែលនៅក្នុងនេះមានគូសេ្នហ៍មួយគូដែលមាន ប្រាក់ត្រឹមតែ ១ដូល្លារកន្លះប៉ុណ្ណោះ សម្រាប់បង់ថ្លៃសំបុត្រចុះអាពាហ៍ពិពាហ៍ និងមានត្រឹមតែរូបថតការដែលស្រាតប៉ុណ្ណោះ។ តែទោះជាយ៉ាងណា ចំពោះការថតរូបអាពាហ៍ពិពាហ៍ស្រាតនេះវិញ បានធ្វើឲ្យយុវវ័យមួយចំនួនមានការ ពេញចិត្ដទៅវិញ ព្រោះការធ្វើរបៀបនេះ ប្រៀបដូចជាសិល្បះមួយប្រភេទ។

ពិតជាប្លែកណាស់សម្រាប់ សម័យនេះតើប្រិយមិត្ដមានបំណងចង់ បានអាពាហ៍ពិពាហ៍របៀបនេះដែរ ឬទេ? 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]