មនុស្សគ្រប់គ្នាតែងតែ មានក្ដីស្រម៉ៃ ចង់បានជីវិត អាពាហ៍ពិពាហ៍ ដ៏សាមញ្ញ និងមានសុភមង្គល តែនៅពេលដែលជួបប្រទះ ឬឆ្លងកាត់ផ្ទាល់ នោះទើបដឹងថា វាមិន ដូចជា អ្វីដែល រំពឹងទុក នោះទេ។ យ៉ាងណាមិញ សូមស្វែងយល់ ចំនុច ទាំង៥ ទាក់ទងនឹង ជីវិតអាពាហ៍ពិពាហ៍ ដែលបានបកស្រាយឡើង ដោយអ្នកជំនាញខាង ទំនាក់ទំនងនិង បញ្ហាគ្រួសារ៖

១. អាពាហ៍ពិពាហ៍ គឺជាភាពស្និតស្នាលច្រើនជា រួមដំណេក៖ ជាធម្មតា គំនិតដំបូង របស់អ្នកនៅលីវ គឺយល់ថាអាពាហ៍ពិពាហ៍ ជាការរួមភេទ។ ប៉ុន្ដែ ខណៈពេលដែល ភាពស្និតស្នាល និងការផ្ដល់តម្លៃឲ្យគ្នា កាន់តែកើនឡើង ជាមួយនឹង ទំនាក់ទំនង ផ្លូវភេទផងនោះ មានន័យថា ជីវិតអាពាហ៍ពិពាហ៍ ដ៏ល្អនេះហើយ ដែលដឹកនាំឲ្យ អ្នកទាំងពីរមានជីវិតផ្លូវភេទ ដ៏ល្អដូចគ្នា មិនមែនជា របស់ដែលជុំវិញអ្នកនោះទេ។

មុននឹងរៀបការ, ខ្ញុំមិនដែលគិតថា ខ្ញុំអាច ស្គាល់ពីភាពស្និតស្នាលដ៏ ពិតប្រាកដ ដែលនឹង ត្រូវរស់នៅ ជាមួយនឹង មនុស្សម្នាក់ សម្រាប់ ជីវិតដែលនៅ សេសសល់នោះទេ។ ជីវិតអាពាហ៍ពិពាហ៍ គឺជារឿង ដ៏អស្ចារ្យ ក្នុងការអនុញ្ញាត ឲ្យមនុស្សម្នាក់ ផ្សេងទៀត ចូលមកស្គាល់ពី ជីវិតពិតរបស់អ្នក, គំនិតរបស់អ្នក, បេះដូងអ្នក និង អារម្មណ៍អ្នក ដែលទាំងនេះ ហើយហៅថា ភាពស្និតស្នាល និងការស្រឡាញ់ ដ៏ពិតប្រាកដមួយ

២. អាពាហ៍ពិពាហ៍ បង្ហាញពីភាពអាត្មានិយម ប៉ុន្ដែក៏អាចជួយកាត់បន្ថយ នូវភាពអាត្មា និយមផងដែរ៖ ខ្ញុំមិនដែលដឹងខ្លួនថា ខ្ញុំអាត្មានិយម បែបណានោះទេ រហូតដល់ ខ្ញុំបាន រៀបការបាន រយៈពេល ៦ខែ។ ពីពេលវេលា ដ៏ឆ្កូតលីលាមួយ ក្នុងការជ្រើសរើស កន្លែងដែលត្រូវទៅ ញ៉ាំអី, ក្នុងការប្រើ ពាក្យសុំទោស ក្នុងការយកចិត្ដទុកដាក់ ទៅលើ ស្វាមី/ភរិយា ចង់បានអ្វី មុននឹងជ្រើសរើសរបស់ដែល ខ្លួនឯងត្រូវការនោះ, នោះអ្នកកំពុងតែសិក្សាពី ភាពជាក់ស្ដែងពិតប្រាកដ ដែលអ្នកត្រូវតែរស់នៅ ជាមួយនឹង ចិត្ដមួយ ដែលគ្មានភាពអាត្មានិយម។ វាគឺជាមេរៀន ដ៏ពិបាកមួយ ប៉ុន្ដែវាក៏ជា ការចងចាំ ដ៏ស្រស់បំព្រងមួយ ដែលទេវតា ឬព្រះជាម្ចាស់ ផ្ដល់បុរស ឬនារី ដ៏ល្អម្នាក់នេះ មកឲ្យអ្នក។

៣. ភាពមានតែមួយ ដែលមានន័យថា តែមួយ៖ ពួកយើង អាចយល់ពីជម្រៅចិត្ដ និងរាងកាយ នៃផលប្រយោជន៍រួមគ្នា នៃមនុស្សតែមួយ ប៉ុន្ដែ ពួកយើង តែងតែមិនដែលបាន គិតពីភាពមិនស្រណុក សុខស្រួល ក្នុងចំណែកនោះ ដូចជា ការរស់នៅក្នុង ផ្ទះតែមួយ , គ្រែតែមួយ, បន្ទប់ទឹកតែមួយ, កញ្ចក់ឆ្លុះមុខ តែមួយ, គណនីធនាគារ តែមួយ និងប្រាក់តែមួយ។

សម្រាប់ជីវិតអាពាហ៍ពិពាហ៍ អ្នកត្រូវសិក្សា ហើយគ្រវែង ពាក្យថា " របស់ខ្ញុំ និង របស់អ្នក " ចោល ក៏ព្រោះតែរបស់គ្រប់យ៉ាង គឺជា "របស់ ពួកយើង" យ៉ាងពិតប្រាកដ។ វាគឺជារឿង ដ៏ពិបាកបន្ដិច ប៉ុន្ដែ អ្នកនឹង យល់ច្បាស់ ពីភាពស្រស់ ស្អាតរបស់វា និងវា គឺជាការចងចាំ និងការរលឹកដ៏ល្អ ដែលនៅ ពេលចុងក្រោយ របស់ខ្ញុំ គឺជារបស់អ្នក ... តែអ្វីដែលសំខាន់ នោះ គឺជារូប គាត់/នាង មិនមែនជា វត្ថុទាំងឡាយ នោះទេ។

៤. ត្រង់ចំនុចខ្លះ អ្នកនឹង ខកចិត្ដ៖ នេះគឺជារឿងពិត ដែលបង្ហាញថា ការស្រឡាញ់គ្នា កាន់តែខ្លាំង ការបង្កឲ្យឈឺចាប់ ក៏កាន់តែខ្លាំងដូចគ្នា ដូចជា នៅពេល ដែលអ្នកមាន ចិត្ដ សង្ស័យទៅលើ ភាគីម្ខាងណា។ តែត្រូវចងចាំថា ការអនុគ្រោះ ការអន់អោន នឹងអាចជួយ ស្រោចស្រង់ ជីវិតអាពាហ៍ ពិពាហ៍អ្នក និង សេចក្ដីឈឺចាប់ ការខកចិត្ដទាំងឡាយ នឹងផ្ដល់នូវ ភាពយល់ចិត្ដ និងការស្រឡាញ់គ្នាកាន់ តែច្រើនឡើងផងដែរ។

៥. ទោះជាចូលចិត្ដ ឬមិន, អ្នកនឹងសិក្សាពី ពាក្យថា អត់អោនទោស៖ នៅពេល ដែល ភាពឈឺចាប់ កំពុងតែ កើតឡើង អ្នកនឹងត្រូវ ស្វែងយល់ពី ពាក្យថា អត់ទោស និងអត់អោន ឲ្យគ្នាទៅវិញទៅមក។ នេះគឺជា មេរៀនដ៏ធំមួយ ដែលបង្ហាញពី ការអត់ទោស យ៉ាងពិត ប្រាកដ និងស្មោះត្រង់ ដែលមិនមែន ចេញមក ដោយសារតែ មនុស្សនៅពី មុខអ្នកនោះ គឺសមនឹង ទទួលពាក្យនេះ នោះទេ។ ផ្ទុយទៅវិញ នេះគឺ ជាការ ចេញមកពីក្នុងចិត្ដ និងការយល់ គ្នាទៅវិញ ទៅមក ដែលអ្នកទាំងពីរសមនឹងទទួលបាន។

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]