សារព័ត៌មាន​​បរទេស កាលពី​ថ្ងៃ​​ទី​១១ ឧសភា ​ផ្សាយ​ថា ​អ្នក​វិទ្យា​សាស្ត្រ​​មក​ពី​មហា​វិទ្យា​ល័យ​ ​ក្នុង​ប្រទេស​ព័រ​ទុយ​ហ្គាល់ និង​អង់​គ្លេស​ រក​ឃើញ​ថា​ ឆ្កែ​ធ្វើ​ត្រាប់​តាម​សំឡេង​​ផ្សេង​ៗ​​របស់​​ម្ចាស់​​ ដូច​ជា​សំឡេង​​ស្ងាប​​​ជាដើម។  ​ឆ្កែ​នឹង​ស្ងាបតាម ​ក្រោយពី​​ឮ​សំឡេង​​ស្ងាបរបស់​​ម្ចាស់​​របស់​វា ទោះ​បី​ជា​មិន​ឃើញ​​​​​ម្ចាស់​វា​ក៏​ដោយ ។

លទ្ធផល​ស្រាវ​ជ្រាវនោះ បាន​បង្ហាញនៅ​ទី​ក្រុង​លីស្បុន ប្រទេស​​ព័រ​ទុយ​ហ្គាល់ ។ របាយ​ការណ៍​បញ្ជាក់​ថា ឆ្កែ​អាច​មាន​លក្ខណៈ​រួម​ជា​មួយ​មនុស្ស​​ដែល​ជា​ម្ចាស់ ។ លោក​ខារីន ស៊ីល​វ៉ា មក​ពី​​មហា​វិទ្យាល័យ​​ព័រ​ទុយ​ហ្គាល់ ​ឱ្យ​ដឹងថា ពួ​ក​គេ​បាន​សាក​​ល្បង​ និង​ពិសោធន៍​ពី​ហេតុ​ការណ៍​នោះ ដោយ​​ឱ្យ​ឆ្កែ​​ចំនួន​២៩​ក្បាល ដែល​រស់​នៅ​ជា​មួយ​ម្ចាស់​ក្នុង​រយៈ​​ពេល​​យ៉ាង​តិច​​៦​ខែ ស្តាប់​សំឡេង​​ស្ងាប​របស់​ម្ចាស់​ និង​សំឡេ​ង​ស្ងាប​​របស់​មនុស្ស​​ប្លែក​មុខ ។

លទ្ធផល​បង្ហាញ​​ឱ្យ​ឃើញ​ថា ឆ្កែ​ត្រាប់​តាម​សំឡេង​របស់​មនុស្ស​ប្លែក​មុខ ដោយ​​ស្ងាប​តាម​បាន​មួយ​ផ្នែក​ ប៉ុន្តែ​​​នៅ​ពេល​​ឮ​សំឡេង​​ស្ងាប​​របស់​​ម្ចាស់​​​​​​​​ ចំនួន​ស្ងាប​របស់​វា​​ មាន​ចំនួន​ច្រើន​ជាង​មនុស្ស​​ប្លែក​មុខ​ដល់​ទៅ​៥​ដង ។ ត្រង់​ចំណុច​នេះ​​ឆ្លុះ​បញ្ចាំង​​ឱ្យ​ឃើញ​​ថា ​ឆ្កែ​​ធ្វើ​ត្រាប់​​ តាម​ម្ចាស់​​របស់​វា​ច្រើន​ជាង​អ្នក​ដទៃ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]