ភ្នំពេញ៖ តារាសម្តែងកំពុង បោះជំហានទៅមុខ ជាលំដាប់ ស៊ុំ សុម៉ាលី ត្រូវបាន ទស្សនិកជន ទូទៅស្គាល់រូបនាង តាមរយៈ ការបង្ហាញខ្លួន ក្នុងឈុតខារ៉ាអូខេ របស់ ផលិតកម្មធំៗ ក្នុងស្រុកនានា ដូចជា៖ សាន់ដេ ថោន ប៊ិកមែន និង តាមរយៈខ្សែភាពយន្ត ភាគជាច្រើនទៀតនោះ ត្រូវបានគេបង្ហើប ឲ្យដឹងថា ស្រីស្រស់សម្រស់ បាន រូបនេះ កំពុងតែទួញទុក្ខ កើតក្តីសៅហ្មង ក្នុងចិត្តជាពន់ពេក ខណៈ ចំណងស្នេហា ជាមួយកូនអ្នកជំនួញ ស្តុកម្នាក់ ធ្លាប់ផ្អែមល្ហែមស្អិត ដូចស្ករតាំងម៉ែ ឈានដល់ផ្លូវ បំបែកគ្មានថ្ងៃ ត្រឡប់ ព្រោះនៅសុខៗ ស្រាប់តែប្រុសស្នេហ៍ របស់នាង បបួលគ្នាចែកផ្លូវ ទាំងពាក់កណ្តាលទី ។

គ្រាន់តែចាប់ផ្តើមមានឈ្មោះល្បីរន្ធឺ ក្នុងពិភពសិល្បៈភ្លាម ស៊ុំ សុម៉ាលី ក៏ចាប់ផ្តើមមានសញ្ញា កម្រើកឡើង ទៅលើរឿងរ៉ាវស្នេហា ស្របពេលការងារ សម្តែងរបស់នាង កំពុងមាន ភាពមមាញឹក ជាប់រដឹក និងកំពុងជាប់ដៃ ថតរឿង "បេះដូងអ្នកការពារ" និងរឿង "កូនឥតខាន់ស្លា" ក្នុងស្ថានីយ ទូរទស្សន៍ CTN ។ ស៊ុំ សុម៉ាលី នៅរយៈកាល ប៉ុន្មាន ខែចុងក្រោយនេះ ត្រូវបានមិត្តភក្តិ ជាអ្នកសិល្បៈកៀកកិត នឹងរូបនាង បង្ហើបឲ្យដឹងថា សុម៉ាលី បានទាក់ទងបុរស ជាកូនអ្នកជំនួញម្នាក់ អស់រយៈពេល ជិត កន្លះឆ្នាំ មកហើយ ដោយទំនាក់ទំនងនេះ បានឈានដល់ចំណង ស្នេហា និង បានសាងនូវ អនុស្សាវរីយ៍រាប់ម៉ឺន ជំពូកមិនអាច រៀបរាប់អស់ ហើយពួកគេអាច ស្វែង យល់ ចិត្តគ្នាឈានដល់ ដំណាក់កាលរៀបការ ទៀតផង ។

តែថ្មីៗនេះ ស៊ុំ សុម៉ាលី បានពើបប្រទះនូវរឿងរ៉ាវស្នេហា បែកបាក់ ដែលគ្មាននរណាម្នាក់ នឹកស្មានដល់ ថារឿងមួយនេះ កើតឡើងចំពោះ នាងឡើយ ហើយរយៈពេល ពីរបីថ្ងៃ ចុងក្រោយនេះ គេបានសង្កេត ឃើញ ស៊ុំ សុម៉ាលី មានទឹកមុខ ស្រពាប់ស្រពោន មិនសូវនិយាយស្តី មានពេលខ្លះ នាងអង្គុយ ញ៉ាំស្រា ក្លែមជាមួយ ទឹកភ្នែក ដើម្បីបំបាត់ទុក្ខ ម្នាក់ឯងទៀតផង ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តារាសម្តែងដែល ធ្លាប់មានភាព ក្រម៉ិចក្រមើម រួសរាយ រាក់ទាក់ ហើយបែរមក ក្លាយជាមនុស្ស ស្រគត់ស្រគំ ដោយសារវិបត្តិ ស្នេហារូបនេះ បាននិយាយ ដោយសំដីមួយៗថា "ខ្ញុំពិបាកចិត្ត ណាស់បង...! ស្រាប់តែនៅសុខៗ មនុស្សជាទី ស្រលាញ់របស់ខ្ញុំ មកប្រាប់ខ្ញុំ ថាយើងចែកផ្លូវគ្នាទៅ...! ខ្ញុំអត់យល់ទាល់តែសោះ.. ខ្ញុំមិនដឹងខ្លួន ថាខុសអី..? ទើបគេសុំបែក ឬមកពីខ្ញុំរវល់ការងារ សិល្បៈច្រើនពេក គ្មានពេលវេលា គ្រប់គ្រាន់សម្រាប់ រូបគេ ឬយ៉ាងណា... ? ខ្ញុំអត់យល់ "។

ស៊ុំ សុម៉ាលី បាននិយាយបន្តទាំងអារម្មណ៍មិននឹងនថា " គេសុំខ្ញុំបែក គឺទើបតែពីរបី ថ្ងៃនេះទេ... ខ្ញុំពិបាកនឹង ទប់ចិត្តទទួល យករឿងនេះ បានណាស់ ព្រោះខ្ញុំ និងគេ បានសាង អនុស្សាវរីយ៍ ជាច្រើនរាប់ មិនអស់...! ចិត្តខ្ញុំ ស្រលាញ់ គេអស់ពីខ្លួន ភ្លេចគិតពីខ្លួនឯង.. ដល់ពេលបែកគ្នា ទើបដឹងថា ខ្ញុំគ្មានសល់អ្វី សូម្បីតែបន្តិចសោះ ព្រោះបេះដូងរបស់ខ្ញុំគេ ( សង្សា ) បានយកទៅ អស់ហើយ ។ ខ្ញុំមានអារម្មណ៍ខ្លាចមនុស្ស ប្រុស ស្អប់ប្រុសៗ លែងចង់ឃើញមុខ ចង់នៅតែម្នាក់ឯង... ! ពេលខ្លះ ខ្ញុំសម្រេចចិត្ត យកស្រា ដើម្បីបំបាត់ទុក្ខ ក៏មានដែរ" ។

នេះជាលើកទី ១ ក្នុងជីវិតឯកជន របស់តារាសម្តែង ស៊ុំ សុម៉ាលី ដែលនាង ហ៊ានលាតត្រដាង ពីរឿងរ៉ាវ ស្នេហា ឈានដល់ដំណាក់កាល រង្គោះរង្គើរ ប្រាប់ទៅដល់ មហាជន ដែលធ្លាប់ស្គាល់ និងគាំទ្រ នាងកន្លងមក ហើយនេះក៏ជា មេរៀនដ៏ឈឺចាប់ បំផុតសម្រាប់ ស៊ុំ សុម៉ាលី យកទៅធ្វើការ ពិចារណាឲ្យបាន វែងឆ្ងាយ មុននឹង សម្រេចចិត្ត ជ្រើសរើសយកបុរស ណាម្នាក់ មកធ្វើជាម្ចាស់ ស្អំបេះដូង នៅថ្ងៃអនាគត ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ ៖ យ៉ាន់ សុខរិទ្ធ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]