រសជាតិហឹរ ត្រូវបាន គេបន្ថែមទៅលើ មុខម្ហូបជាច្រើន ដើម្បីបង្កើន រសជាតិ និង ក្លិនរបស់ម្ហូប ឲ្យកាន់តែ ឈ្ងុយឆ្ងាញ់ថែមទៀត ស្របពេលនេះដែរ អ្នកវិទ្យាសាស្ត្រ ក៏បានស្រាវជ្រាវ ឃើញថា រសជាតិ ហឹរ មានឥទ្ធិពល ទៅលើបុគ្គលិកលក្ខណៈ របស់មនុស្ស ជាពិសេស បុរសៗតែម្តង ដែលអាចធ្វើឲ្យ ពួកគេក្លាយ ជាបុរសពិតៗ។

យោងតាមប្រភព របាយការណ៍ ដែលបានមកពី ក្រុមអ្នកជំនាញ ផ្នែកចិត្តសាស្ត្រនៃ សាកលវិទ្យាល័យ Grenoble ប្រទេសបារាំង បានបង្ហាញថា នៅពេលដែលបុរស បានទទួលទាន អាហារ ដែលមានរសជាតិ ហឹរ នោះកម្រិតអ័រម៉ូន តេស្តូស្តេរ៉ូន របស់ពួកគេ នឹងកើនឡើងខ្ពស់។ ហើយចំពោះ តេស្តូស្តេរ៉ូន គឺជាអ័រម៉ូន មួយប្រភេទ ដែលធ្វើឲ្យបុគ្គលិកលក្ខណៈ របស់បុរស កាន់តែមានភាព ក្លាហាន, រឹងមាំ និងឆាប់ឆេវឆាវ លើសពីនេះទៀត ក៏អាចធ្វើឲ្យ ពួកគេមាន ចំណង់ផ្លូវភេទ កាន់តែខ្លាំង ផងដែរ។

លោកសាស្ត្រាចារ្យ Laurent Begue ជាអ្នកដឹកនាំ ក្នុងការស្រាវជ្រាវនេះ បាននិយាយថា “ពួកយើងបាន ធ្វើការពិសោធន៍ ទៅលើបុរសជាច្រើន ហើយបានសន្មត់ថា បុរសដែលចូលចិត្ត ទទួលទាន អាហារហឹរ គឺមានកំណើន នៃអ័រម៉ូនប្រភេទ តេស្តូស្តេរ៉ូន នេះខ្ពស់ជាង បុរសដែល មិនចូលចិត្ត ទទួលទានហឹរ។ ម្យ៉ាងវិញទៀត រសជាតិហឹរ ក៏អាចធ្វើឲ្យ ពួកគេ មានអារម្មណ៍ រីករាយ នៅពេលទទួលទាន អាហារផងដែរ ហើយវាបាន ផ្តល់ផលល្អ ជាច្រើន ទៅដល់សុខភាព ផ្លូវកាយ និងផ្លូវអារម្មណ៍ របស់ពួកគេ”។

នេះគឺជា ការរកឃើញថ្មី មួយទៀតរបស់ ក្រុមអ្នកវិទ្យាសាស្ត្រ ពាក់ព័ន្ធទៅនឹង រសជាតិអាហារ ដែលបានផ្តល់ផលល្អ ដល់មនុស្សប្រុស និងបានបញ្ជាក់ថា អាហារដែលមាន រសជាតិហឹរ អាចជួយឲ្យ បុរសមាន បុគ្គលិកលក្ខណៈ កាន់តែអស្ចារ្យ និងរឹងមាំ ជាងមុនថែមទៀត៕

រូបភាព៖ គ្រឿងផ្សំ ជាច្រើនដែល បន្ថែមរសជាតិ អាហារឲ្យ កាន់តែហឹរ

ប្រភព៖ ឌេលីម៉ែល

ការកត់សម្គាល់ខ្មែរឡូត៖

ងាកមកស្វែងយល់ពី អាហារសំខាន់ៗទាំង៥យ៉ាង សម្រាប់ បុរសៗចង់បានសាច់ដុំក្បាលពោះ៦ផ្នត់ ដែលមានដូចជា៖

១) ទឹកក្រឡុកបន្លែ៖ ដូចអ្នកបានដឹងស្រាប់ហើយថា បន្លែមានប្រយោជន៍ច្រើនណាស់ សម្រាប់សុខភាព ព្រោះផ្ទុកទៅដោយ ជាតិវីតាមីន។ បន្ថែមពីនេះទៅទៀត អ្នកក៏ អាចកិនក្រឡុកបន្លែ យកមកពិសារក៏បាន ប្រសិនបើអ្នកមិនចង់ទទួលទាន បែបស្រស់ៗ។ ជាពិសេសទៀតនោះ បន្លែដែលមានពណ៍បៃតង វាអាចជួយ អ្នកឲ្យមាន សាច់ដុំក្បាលពោះ៦ផ្នត់ បានយ៉ាងឆាប់រហ័សផងដែរ ប្រសិនបើអ្នក ព្យាយាមទទួលទាន រឺក៏ពិសាជាក្រឡុកជាប្រចាំ។

២) ផ្សិត៖ ផ្សិតជាអាហារដ៏ល្អមួយ សម្រាប់អ្នកចង់បាន នូវសាច់ដុំក្បាលពោះ៦ផ្នត់ ព្រោះវាសម្បូរ ទៅដោយវីតាមីន និងសារធាតុចិញ្ចឹមខ្ពស់។ ជាពិសេសទៀតនោះ វាមិនត្រឹមតែសម្បូរនូវ ជាតិវីតាមីន ប៉ុណ្ណោះទេ ថែមទាំងជួយឲ្យក្រពះរបស់អ្នក មានអារម្មណ៍ថាឆ្អែតផងដែរ។

៣) ត្រីធូណា៖ ចំពោះត្រី ពិតជាអាចជួយអ្នក ទាំងសុខភាព និងសម្រស់បាន។ ជាពិសេសគឺ ត្រីធូណាតែម្តង ព្រោះជាត្រីម៉្យាងជួយ ឲ្យអ្នកសម្រេច បំនង ដែលចង់បាន សាច់ដុំក្បាលពោះ៦ផ្នត់ ដោយសារតែវាសម្បូរទៅដោយ ជាតិប្រូតេអ៊ីន និងគ្មានសារធាតុធាត់។

៤) ស៊ុត៖ ចំពោះស៊ុត បានផ្ទុកនូវសារធាតុអាស៊ីតអាមីណូ ដែលជួយផ្គត់ផ្គង់សាច់ដុំរបស់អ្នក បានយ៉ាងល្អ។ បន្ថែមពីនេះទៅទៀត ស៊ុតគឺមាន ប្រយោជន៍ សម្រាប់រាងកាយរបស់អ្នកច្រើនជាង អាហារ រឺក៏ភេសជ្ជៈផ្សេងៗផងដែរ។

៥) សាច់មាន់អត់ជាប់ខ្លាញ់៖ ចំពោះសាច់មាន់អត់ជាប់ខ្លាញ់ អាចជួយពង្រឹងសាច់ដុំ បានយ៉ាង មានប្រសិទ្ធភាព និងជួយធ្វើឲ្យក្តីស្រមៃរបស់អ្នក ដែលចង់ បានសាច់ដុំ ក្បាលពោះ ក្លាយជា ការពិត។ ក្នុងនោះដែរ ទ្រូងមាន់ដែលអត់ជាប់ខ្លាញ់ ក៏ជាមិត្តដ៏ល្អបំផុត សម្រាប់អ្នកផងដែរ។

ជាមួយគ្នានោះដែរ អាហារដែលអ្នក គួរតែបញ្ឈប់នោះ ដើម្បីទទួលបាន នូវសាច់ដុំក្បាលពោះ ៦ផ្នត់មានដូចជា៖

គ្រឿងស្រវឹង នំប៉័ងស បាយស ផាស្តារ (Pasta)ស សូកូឡា ការ៉េម របស់ដែលមានជាតិផ្អែម អាហារចៀន បំពង ភេសជ្ចៈផ្អែមៗ អាហារខ្លាញ់ អាហារសម្បូរសាច់ច្រើន ប័រ អាហារវេចខ្ចប់ជាដើម៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]