ខេត្ត​ប៉ៃលិន​ ៖ ​ប្រជា​ពល​រដ្ឋ​រស់​នៅ​​ក្នុង​ភូមិ​​ក្បែរ​ផ្ទះ​​បុរស​ម្នាក់​​ដែល​​បាន​ ស្លាប់​​កាល​ពី​ជិត​១​អាទិត្យ​មុន​​បាន​នាំ​​គ្នា​និយាយ​​ប្រាប់​កោះ​សន្តិ​ ភាព​ទាំង​ព្រឺ​ក្បាល​​ខ្លាច​ខ្មោច​លង​ទាំង​យប់​ទាំង​ថ្ងៃ​​គ្រប់ៗ​គ្នា​​ ដោយ​ខ្មោច​នេះ​បាន​លង​ធ្វើ​ជា​រូប​ភាព​សំឡេង​​ប្លែក​ៗ ដូច​ជា​រើ​ចាន ​ឆ្នាំង​​ សំឡេង​ពុះ​អុស​ពេល​យប់​ស្រែក​ថ្ងូរ​យំ​ដូច​កាល​ពី​នៅ​រស់ និង​​ជួន​កាល​បង្ហាញ​ឱ្យ​ក្មេងៗ​ និង​ចាស់ៗ​​ឃើញ​តែ​ក្បាល​មួយ​កំណាត់​បាត់​ខ្លួន​ដេក​​នៅ​លើ​ផ្ទះ​ពេល​ថ្ងៃ​ ព្រម​ទាំង​ធ្វើ​ឱ្យ​ឆ្កែ​​ អ្នក​ភូមិ​​នៅ​ក្បែរ​នោះ​លូ​ព្រុស​ជា​រៀង​រាល់​យប់​ តែ​ពេល​ពួក​គេ​នាំ​គ្នា​ចេញ​​មក​មើល​មិន​ឃើញ​មាន​អ្វី​ទាល់​តែ​សោះ ។ ហេតុ​ការណ៍​នេះ​កើតឡើង​ជា​រៀង​រាល់​យប់​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ មិថុនា រហូត​ដល់​ថ្ងៃទី​៣ កក្កដា នៅ​​មិន​ទាន់​ឈប់​ឡើយ ដែល​ស្ថិត​ក្នុង​ភូមិ​អូរអណ្តូង​ ​ឃុំ​អូរ​​អណ្តូង​ ស្រុក​សាលា​ក្រៅ ។

ប្រភព​បន្ត​​ឱ្យ​ដឹង​ថា ជា​រៀង​រាល់​​​ថ្ងៃ​ពួក​គាត់​ត្រូវ​បាន​ខ្មោច​បុរស​ម្នាក់​លង​ ដែល​កាល​ពី​នៅ​រស់​បុរស​រូប​នេះ​បាន​​ស្នាក់​នៅ​ជា​មួយ​​ម្តាយ​ចំណាស់​ ម្នាក់​អាយុ​ជាង​៧០​ឆ្នាំ​ហើយ​ដោយ​សារ​តែ​ជីវ​ភាព​ក្រីក្រ​ម្តាយ​មិន​បាន​រក ​ពេទ្យ​ព្យា​បាល​ឱ្យ​បាន​ដិត​ដល់ ខណៈ​​ពេល​បុរស​រូប​នេះ​​មាន​ជំងឺ​ឆ្កួត​ជ្រូក ឬ​តេតាណូស ​ដែល​បណ្តាល​ឱ្យ​ប្រកាច់​​រាល់​ថ្ងៃ​មិន​លោះ ​ក្នុង​១​ថ្ងៃ​​៣​ទៅ​៤​ដង តាំង​ពី​អាយុ​១៧ឆ្នាំ​មក​ម៉្លេះ ​​រហូត​​ដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា ២០១២ ​ក៏​បាន​ស្លាប់​បាត់​បង់​ជីវិត ។ ​ចាប់​តាំងពី​ពេល​នោះ​មក​ខ្មោច​បុរស​ខាង​លើ​តែង​តែ​​ធ្វើ​សកម្ម​ភាព​លង​ បន្លា​ច​អ្នក​ភូមិ​​នៅ​ក្បែរ​នោះ​ជា​រៀង​រាល់​ថ្ងៃ។

បុរស​ដែល​ស្លាប់​​​ត្រូវ​​ប្រជា​ពល​រដ្ឋ​អះ​អាង​ថា ​លង​បន្លាច​ជា​រៀង​​​រាល់​​ថ្ងៃ​​នោះ​ឈ្មោះ​គង់ ស្រី ​ភេទ​ប្រុស អាយុ​​៣០​ឆ្នាំ​រស់​នៅភូមិ​​កើតហេតុ​ខាង​លើ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]