ភ្នំពេញ៖ រថយន្ដកាម៉ារីមួយគ្រឿង ផ្ទុកមនុស្ស ០៤នាក់ សុទ្ធតែស្រវឹងជោក បានបើកឡើងលើផ្លូវ បុកគំរបលូ រួចទៅបុកជញ្ជាំងផ្ទះគេ ទាំងកណ្ដាលអធ្រាត្រ បណ្ដាល ឱ្យដាច់កង់មុខទៅលែងរួច តែសំណាងល្អ មិន មាននរណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ០១រំលងអាធ្រាត្រ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចជិតស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ តាមបណ្ដោយ ផ្លូវណតប្រីត ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ដកាម៉ារីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2hH 1665 បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ទំនងជាស្ថិត ក្នុងអាការស្រវឹង ហើយបានបើកឡើងចិញ្ចើម ផ្លូវបុកគំរបលូ និងបុកជញ្ជាំងផ្ទះឧត្ដមសេនីយ៍មួយរូប នាំឱ្យដាច់កង់រថយន្ដមុខខាងស្ដាំ បើកទៅមុខលែងរួច។

ក្រោយកើតហេតុ ក្រុមអ្នកស្រវឹងបានទូរស័ព្ទ ហៅបក្ខពួកមកធ្វើអន្ដរាគមន៍ មានទាំងអ្នកកាសែតត្បាញអាយមួយមកផង ហើយសំឡុតទាំង សមត្ថកិច្ច សំឡុតទាំងអ្នក កាសែតប្រចាំខណ្ឌ ដែលទៅថតយកហេតុការណ៍នោះទៀតផង។

ក្រោយជជែកគ្នា រវាងសមត្ថកិច្ចនិងក្រុមអ្នកបង្ក ស្រាប់តែគេសម្រួលគ្នា ហើយស្ងប់ស្ងាត់ ទំនងជាត្រូវសំណូកពីក្រុមស្រវឹងនោះហើយ ទើបសមត្ថកិច្ចមិន ឃាត់ក្រុមអ្នក បង្កនោះចាត់ការតាមច្បាប់៕

www.dap-news.com

www.dap-news.com

ដោយៈ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]