បរទេស៖ កាលពីពេល ថ្មីៗនេះ ក្រុមអ្នកជំនាញផ្នែក បច្ចេកវិទ្យា បានបញ្ចេញ គំរូ (Concept) កងដៃ មួយប្រភេទ ដែលអាចធ្វើឲ្យ ស្បែករបស់អ្នក ក្លាយទៅជា អេក្រង់ Touchscreen ដូចជា អេក្រង់ របស់ទូរស័ព្ទ ឬក៏ tablet ដទៃទៀត អញ្ចឹងដែរ។


រូបភាពៈ Concept នៅពេលប្រើប្រាស់ កងដៃម៉ាក Circret

យោងតាម ប្រភព ព័ត៌មានបាន ឲ្យដឹងថា កងដៃប្រភេទនេះ មានឈ្មោះថា Circret  វាបានបង្កប់នូវ Projector (ប្រដាប់បង្ហាញ រូបភាព) ដ៏តូចមួយនៅក្នុងនោះ ដែលអាចបង្ហាញ រូបភាព នៅលើកំភួនដៃ របស់មនុស្ស នៅពេលដែល ពួកគេបានពាក់វា។ ម្យ៉ាងវិញទៀត ពួកគេក៏អាច ធ្វើការបញ្ជាផ្សេងៗ ឬ ក៏ឆែកមើល Mail, ប្រើប្រាស់អ៊ិនធើណេត, មើលវីដេអូ និងលេងហ្គេម នៅលើកំភួនដៃ របស់ពួកគេ តាមរយៈកងដៃ ប្រភេទមួយនេះ ដែលវាដូចទៅនឹង ការប្រើប្រាស់ ទូរស័ព្ទ ស្មាតហ្វូន ឬ Tablet ដទៃទៀត ផងដែរ។

លោក Guillaume Pommier អ្នកជំនាញ នៃក្រុមហ៊ុន Circret with Pascal ដែលជាអ្នក នឹកឃើញបង្កើត គំរូ កងដៃ ប្រភេទនេះ បាននិយាយថា “កងដៃនេះ ក៏មានផ្ទុកនូវ USB port ព្រមទាំងមាន Bluetooth និង Wi-Fi ផងដែរ មិនត្រឹមតែ ប៉ុណ្ណឹងទេ ពួកយើងក៏កំពុង តែរៀបចំគម្រោង ក្នុងការដាក់បញ្ចូល បច្ចេកវិទ្យា 3G ដើម្បីអាចធ្វើការ ហៅទូរស័ព្ទតាម រយៈកងដៃ មួយនេះទៀតផង”។


រូបភាពៈ រូបរាងរបស់ កងដៃប្រភេទនេះ

លោក Guillaume ក៏បានបញ្ជាក់ បន្ថែមទៀតថា “ពួកយើងសង្ឃឹមថា កងដៃប្រភេទនេះ នឹងអាចធ្វើការ ចេញលក់នៅលើ ទីផ្សារបាន ក្នុងអំឡុងខែ មិថុនា ឆ្នាំក្រោយ ដោយភ្ជាប់មក នូវជម្រើស ពណ៌ដ៏ស្រស់ស្អាត ចំនួន ១០ប្រភេទ ព្រមទាំង មានម៉ូដែល 16GB និង 32GB រីឯតម្លៃវិញ ប្រហែលជា ៤៧០ដុល្លារ”។

នេះគឺជាគំនិត ច្នៃប្រឌិត ដ៏អស្ចារ្យ មួយថែមទៀត ក្នុងការបង្កើត នូវឧបករណ៍បច្ចេកវិទ្យា ដែលកាន់តែតូច និងងាយស្រួល ក្នុងការប្រើប្រាស់ ដើម្បីជួយសម្រួល ដល់ការងារ ប្រចាំថ្ងៃរបស់ មនុស្ស៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



រូបភាព បង្ហាញពី លំនាំក្នុងការ ប្រើប្រាស់ កងដៃដ៏អស្ចារ្យ មួយនេះ


រូបភាពៈ បង្ហាញពី លក្ខណៈពិសេស នៃកងដៃ ប្រភេទនេះ

ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]