ប៉ូលិសម្នាក់ត្រូវបានអ្នកលេងអិនធើណិតជាច្រើន ធ្វើការរិះគន់បន្ទាប់ពីមានរូបភាពមួយ ត្រូវបានគេបង្ហោះចូលអិនធើណិត ដែលក្នុងរូបភាពនោះមាន រូបគាត់កំពុងតែរត់ដេញចាប់ អ្នកលក់ប៉េងប៉ោង ២ នាក់ ដែលកំពុងតែឈរលក់នៅតាមបណ្តោយផ្លូវមួយ។

តាមប្រភពព័ត៌មានបានអោយដឹងថា មានអ្នកលេងអិនធើណិតជាច្រើនអ្នក បានធ្វើការរិះគន់ទៅដល់ ប៉ូលិសរក្សាសណ្តាប់ធ្នាប់ ម្នាក់ដោយសារតែមានអ្នកគេបង្ហោះរូបមួយ ដែលនៅក្នុងរូបនោះ គាត់បានដេញចាប់អ្នកលក់ប៉េងប៉ោង។ មានអ្នកលេងអិនធើណិតភាគច្រើន បាននិយាយថា មើលទៅប្រហែលជា ដោយសារតែអ្នកលក់ប៉េងប៉ោង មិនបានបង់ ថ្លៃការពារ អោយទៅគាត់ហើយ បានជាគាត់ដេញចាប់គេបែបនេះ តែទោះជាយ៉ាងណាក៏ដោយក៏មានអ្នកខ្លះទៀតបាននិយាយថា ហេតុការណ៍មិនទាន់ដឹងច្បាស់យើងមិនអាចចេះ តែសន្និដ្ឋានបានទេ ថាមិនត្រូវអ្នកលក់នោះធ្វើអ្វីខុសទៅលើរូបគាត់ផងក៏មិនដឹង។​ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើងនៅ តាមបណ្តោយផ្លូវមួយ នៃខេត្ត Shichuan ប្រទេសចិន។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]