ខេត្ត​កំពត​​ ៖ ប្តី​-ប្រពន្ធ​ និង​ក្មេង​​ស្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ឌ្រីម សេ​១២៥ ​ពណ៌​ក្រហម​ មួយ​គ្រឿង​​​​ឌុប​គ្នា​​ក្នុង​ទិស​​ដៅ​គឺ​ពី​ត្បូង​ទៅ​​​ជើង​ តាម​​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣១ ពេល​បើក​ម៉ូតូ​​មក​ដល់​ចំណុច​​ភូមិ​​​ឈើ​ទាល ឃុំ​​ស្តេច​​​គង់​ខាង​លិច ​ស្រុក​​​បន្ទាយ​មាស ​ម៉ូតូ​​​បាន​បុក​ឆ្កែ​ឈ្មោល​​មួយ​ក្បាល​រត់​ឆ្លង​​ផ្លូវ​ពេញ​ទំហឹង បណ្តាល​ឱ្យ​​ពី​រ​នាក់​ប្តី​-​ប្រពន្ធ របួស​​ធ្ងន់​រហូត​​ធ្វើ​ឱ្យ​​ស្ត្រី​​​ជា​ប្រពន្ធ​​​មាន​ឈាមហូរ​​ចេញ​​​​តាម ​​ត្រចៀក​សន្លប់​​ស្តូក​ស្តឹង​ និង​បុរស​​ជា​​​ប្តី​​ក្រោក​មិន​រួច​ គេ​សង្ស័យ​ថា​បាក់​ភ្លៅ ឯ​ក្មេង​ស្រី​ម្នាក់​​អាយុប្រហែល​​៣​ឆ្នាំ​​​​បាន​​គេច​ផុត​ពី​គ្រោះ​ថ្នាក់ ​ ។ ហេតុការណ៍​នេះ​​កើត​ឡើងកាល​វេ​លា​​​ម៉ោង​១១​និង​​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​​១ ​កក្កដា ​។

សាក្សី​​និយាយ​ថា ជន​រង​គ្រោះ​ទាំង​ពីរ​​នាក់​ប្តី-​ប្រពន្ធ​ បុរស​ជា​ប្តី​ឈ្មោះ​ ចាន់ អ៊ីម ​អាយុ​៤៩​ឆ្នាំ និង​ស្ត្រី​ជា​ប្រពន្ធ​​ឈ្មោះ ហ៊ុយ ​សុ​ផាត ​អាយុ​៤៨​ឆ្នាំ ​នៅ​ភូមិ​​​ជ្រោះ​តា​​សោម ឃុំ​​ប្រា​សាទ​​ភ្នំខ្យង​ ស្រុក​កំពង់​​ត្រាច​​​​ ។ លោក​ ង៉េត ​វ៉ាត ​នាយ​ប៉ុស្តិ៍​​​​ឃុំ​​ស្តេច​គង់ ​រួម​ជា​មួយ​​​ន​គរ​បាល​ផ្នែក​ចរាចរ​ស្រុក​ ពេល​ទទួល​បាន​​ដំណឹង​​ថា​គ្រោះ​ថ្នាក់​ចរាចរណ៍​ រង​របួស​​ធ្ងន់​​រហូត​សន្លប់ កម្លាំង​​របស់​លោក​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ក៏​ឃើញ​​ពីរ​នាក់​​ប្តី-​ប្រពន្ធ​​​ជិះ​ម៉ូតូ​បុក​ឆ្កែ តែ​មិន​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​​ ​​កម្លាំង​នគរ​បាល​​ក៏​បាន​នាំ​គ្នា​ត្រឡប់​ទៅ​វិញ ចំណែក​ជន​រង​គ្រោះ​​ត្រូវ​សាច់​ញាតិ​ដឹក​ទៅ​កាន់​មន្ទីរ​​ពេទ្យ​​​ខេត្ត​តា​ កែវ តែ​​ស្រ្តី​ជា​ប្រពន្ធ​​ត្រូវ​គ្រូ​ពេទ្យ​​​ខេត្ត​តា​កែវ បញ្ជូន​បន្ត​​ទៅ​​កាន់​​មន្ទីរ​ពេទ្យ​​​​កាល់​ម៉ែត រាជ​ធានីភ្នំពេញ ។ គ្រោះ​ថ្នាក់​​​នេះ​កើត​ឡើង​ជា​យថា​ហេតុ​​ តែ​អ្នក​បញ្ជា​យាន​យន្ត​​​គ្រប់​ប្រភេទ​​គប្បី​​​​​​មាន​ការ​ប្រុង​​ ប្រយ័ត្ន​​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]