ភ្នំពេញ៖ កម្មវិធី HENNESSY ARTISTRY CAMBODIA 2014 ដែលបានប្រព្រឹត្តទៅ នៅ សាលបុរី កោះពេជ្រ កាលពីរាត្រី ថ្ងៃ សុក្រ ទី ១២ ខែធ្នូ ម្សិលមិញនេះ គឺពិតជា អស្ចារ្យ និង បានធ្វើឲ្យ ភ្ញៀវកត្តិយសអញ្ជើញ ចូលរួម រីករាយ សប្បាយ ជាមួយ ការសម្តែង និងច្រៀងរបស់ សិល្បៈករ សិល្បៈ ការិនីខ្មែរ និង បរទេសដ៏ ល្បីល្បាញ ព្រមជាមួយ និង ការទទួលទានស្រា Hennessy ទាំង ៤រសជាតិ ដែលពិសេស មាន អាយុកាលដ៏វែង ពិតជាធ្វើ កម្មវិធីជប់លៀង នេះកាន់តែ ពិសេសអស្ចារ្យ និង មិនគួរឲ្យខាកខានចូលរួមឡើយ ។

កម្មវិធី Hennessy Artistry Cambodia 2014 បានត្រលប់មកវិញនៅក្នុង យប់មិញនេះ  ដែលរួមមាន សិល្បៈករ សិល្បៈការនី មកពីជុំវិញ ពិភពលោក ដូចជា ក្រុមរាំ Katoon Network បានធ្វើ ឲ្យ ពិធីជប់លៀង នេះកាន់តែ កក្រើកមួយ កម្រិតថែមទៀត ជាមួយ កាយវិការដ៏អស្ចារ្យ មិនគួរឲ្យ ជឿរបស់ពួកគេ  និង តារាចំរៀង rap Jin Hackman មកពីប្រទេស ម៉ាឡេស៊ី , DJ Yasmin និង DJ Andina មកពីប្រទេស Indonesia ។ លើសពីនេះ ក៏មានវត្តមាន តារាចំរៀងល្បី ប្រចាំប្រទេសកម្ពុជា កញ្ញា មាស សុខសោភា ដែលបានធ្វើ ការសម្តែងរួមគ្នានឹង DJ Minx មកពី ប្រទេស អូស្ត្រាលី និង ការសម្តែងក្បាច់រាំ ដ៏មានទេពកោសល្យ និង សិចស៊ីគួរឲ្យ ស្រលាញ់ របស់ ក្រុមរាំល្បី Diana មកពី ប្រទេសកូរ៉េ ផងដែរ។


កញ្ញា មាស សុខសោភា កំពុងបញ្ចេញមតិពេលមកដល់សាលបុរីកោះពេជ្រ


ក្រុមរាំ Katoon Network បានធ្វើឲ្យពិធីជប់លៀងនេះកាន់តែ កក្រើក


ក្រុមរាំកូរ៉េល្បី Diana សម្តែងក្បាច់រាំដ៏មានទេពកោសល្យ និង សិចស៊ីគួរឲ្យស្រលាញ់

ប៉ុន្តែ អ្វីដែលពិសេសនោះ គឺតារាអាថ៌កំបាំង មួយរូបទៀត បានបង្ហាញខ្លួននៅក្នុង កម្មវិធី ជប់លៀង យប់មិញ បានធ្វើឲ្យភ្ញៀវនិងអតិថិជន Hennessy រឹតតែមានការភ្ញាក់ផ្អើល ដោយជា វត្តមាន របស់លោក ប៊ុត សីហា ជា បេក្ខជន ជ័យលាភីរបស់កម្មវិធីប្រលង ចម្រៀងលំដាប់ អន្តរជាតិ The Voice Camboida បានចូលរួមច្រៀងសំដែងចំនួន ៣បទ នៅក្នុងរាត្រីដ៏អស្ចារ្យនេះ ផងដែរ ។ វត្តមានរបស់ តារាជ័យលាភី រូបនេះ បានទទួលស្វាគមន៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន យ៉ាងច្រើនកុះករ ៕



ប៊ុត សីហា នៅពេលកំពុងសម្តែងនៅ ពិធីជប់លៀង Hennessy 2014

គួរបញ្ជាក់ថា តាមរយៈបទពិសោធន៍ដ៏អស្ចារ្យ និង ទំនើបទាន់សម័យ នៅក្នុងទីក្រុង ដែលមាន ជាតិសាសន៍ចម្រុះ សំខាន់ៗនៅលើ ពិភព លោក រួមមានទីក្រុងញូវយ៉ក ឡូសអ៊ែន ជឺឡែស ម៉ាយអាមី មូស្គូ ហុងកុង តៃបិ សៀងហៃ ប៉េកាំង ហាណូយ តូក្យូ កូឡាឡាំពួរ ម៉ានីល និង ហ្សាការតា ដែល កម្មវិធី Hennessy Artistry បានក្លាយ ជាកម្មវិធីដំបូងគេនៃតន្ត្រីសកលលោក ដែលគ្មាន ព្រំដែន និង សិល្បៈនៃការ លាយ បញ្ចូលគ្នាជាសកលយ៉ាងពិតប្រាកដ ។ 

លោកអ្នកដែលចូលរួម ក្នុងពិធីជប់លៀងនេះ អាចទទួលបានបទពិសោធន៍នៃការសម្តែង លំដាប់ថ្នាក់ ពិភពលោក ខណៈពេល ដែល កំពុងតែ មានការកោតសរសើរចំពោះ ស្រា Hennessy ដែលមានអាយុ កាលដ៏វែង ពិសេស ដូចជាស្រា Hennessy រសជាតិខ្ញី (Hennessy Ginger ) ស្រា Hennessy Citrus (រសជាតិក្រូចឆ្មារ ស្រាលស្រទន់ និង ស្រស់ស្រាយ ) ស្រា Hennessy Apple ( រសជាតិស្រស់ របស់ផ្លែប៉ោម ត្រូវគ្នាជាមួយ នឹងរសជាតិគ្រាប់ កៅឡាក់ ស្រស់របស់ស្រា Hennessy) និង ស្រា Hennessy Berry (រសជាតិ ផ្អែមនៃផ្លែបឺរី ជួយបង្កើន រសជាតិ ស្រា Hennessy ឲ្យកាន់តែមុតខ្លាំង ៕





សកម្មភាពនានា របស់ភ្ញៀវនិងអតិថិជន ស្រា Hennessy ក្នុងពិធីជប់លៀង

វីដេអូ៖ ប៊ុត សីហា ច្រៀងនៅក្នុងកម្មវិធី Hennessy Artistry Cambodia 2014



បញ្ចូលអត្ថបទដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា