កញ្ញា Ma yina គឺជាតារាបង្ហាញម៉ូតម្នាក់ប៉ុន្តែឈ្មោះរបស់នាង មិនសូវជាល្បីល្បាញដូចជា តារាបង្ហាញម៉ូតដទៃទៀតឡើយ រហូតមកដល់នាងចូលរួមក្នុងកម្មពិធីទូរទស្សន៍មួយដែលមាន ឈ្មោះថា "If You Are the One" ទើបឈ្មោះរបស់នាងត្រូវបានមនុស្សស្គាល់ហើយ ក៏ចាប់ផ្តើមមានចំនាប់អារម្មណ៍ទៅលើ សម្រស់របស់នាងផងដែរ។

ដោយយោងទៅតាមគេហៈទំព័រ Chinabuzz បានអោយដឹងថា កញ្ញា Ma Yina គឺជាតារាបង្ហាញម៉ូតម្នាក់ ដែលមិនសូវលេចធ្លោរដូចជាតារាផ្សេងៗ ទៀតប៉ុន្មានទេ ប៉ុន្តែឥឡូវនេះនាងមានប្រិយមិត្តច្រើនបន្ទាប់ពី នាងបានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មពិធី "If You Are the One" ដែលកម្មពិធីនេះបានតម្រូវអោយនាង រៀបរាប់ពីជីវិតរបស់នាង។ គួរបញ្ជាក់ផងដែរថា កញ្ញា "Ma Yina" ដែលមានឈ្មោះហៅក្រៅថា "Yumiko" កើតនៅថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩០ នៅទីក្រុងប៉េកាំង ប្រទេសចិន មានកំពស់ ១,៧០ ម៉ែត្រ ទំងន់ ៥០ គីឡូក្រាម។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]