នៅ​ថ្ងៃ​ទី១២ ខែ​កក្កដា​ឆ្នាំ​២០១២​ខាង​មុខ​នេះ Sabay Entertainment មាន​មោទនភាព​ក្នុង​ការ​បង្ហាញ​វណ្ណកម្ម​ភាពយន្ត​​​ថ្មី​មាន​ចំណង​ជើង​ថា “នាយ​ឡប់​ជំពប់​ស្នេហ៍” ដែល​ជា​ស្នាដៃ​និពន្ធ​និង​ដឹក​នាំ​រឿង​ដោយ​អ្នក​ដឹក​នាំ​រឿង​ឆ្នើម​អ្នក​ស្រី ពាន់ ភួង​បុប្ផា។

វណ្ណកម្ម​ភាពយន្ត​ថ្មី “នាយ​ឡប់​ជំពប់​ស្នេហ៍” នេះ​មាន​រយៈ​ពេល​បញ្ចាំង ២ម៉ោង​និង​៣០នាទី ហើយ​អ្វី​ដែល​ពិសេស “នាយ​ឡប់​ជំពប់​ស្នេហ៍” នឹង​បង្កប់​នូវ​ចំណី​អារម្មណ៍​គ្រប់​រសជាតិ​ដែល​អាច​និយាយ​បាន​ថា​ជា​​ខ្សែភាពយន្ត​ថ្មី​​​មិន​ធ្លាប់​មាន​ពីមុន។ បន្ទាប់​ពី​​​​ចំណូល​​នៃ​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ខ្មែរ “កុមារី ២៥ ឆ្នាំ” បាន​បង្ហាញ​នៅ​ក្នុង​តារាង Box Office ក្នុង​ស្រុក​ដ៏​ជោគជ័យ​​រួច​មក ខ្សែ​ភាពយន្ត​​​​​ដែល​បង្កប់​ដោយ​​ការ​ស៊ើប​អង្កេត ឈុត​ឆាក​វាយ​ប្រហារ រន្ធត់ កំប្លែង​សើច​ចុក​ពោះ និង​ស្នេហា “នាយ​ឡប់​ជំពប់​ស្នេហ៍” ក៏​រំពឹង​ថា​នឹង​អាច​ធ្វើ​ឲ្យ​តារាង Box Office ក្នុង​ស្រុក​មាន​ភាព​លេច​ធ្លោ​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​។

ដើម្បី​លើក​កម្ពស់​ភាពយន្ត​ក្នុង​ស្រុក និង​លើក​ទឹក​ចិត្ត​ដល់​ទស្សនិកជន​ដែល​មាន​បំណង​ចង់​ទស្សនា​ខ្សែភាពយន្ត “នាយ​ឡប់​ជំពប់​ស្នេហ៍” Sabay Entertainment បាន​រៀប​ចំ​កម្មវិធី​ផ្សង​សំណាង​ឈ្នះ​រង្វាន់​អាវ​យឺត​​មាន​រូប  “នាយ​ឡប់​ជំពប់​ស្នេហ៍” ចំនួន​១០​អាវ តាមរយះ Khmerload.com 

ដើម្បី​ឈ្នះ​​រង្វាន់​អាវ​យឺត​នេះ​ទស្សនិកជន​ទាំង​អស់​គ្រាន់​តែ​ឆ្លើយ​​នឹង​​សំណួរ​ដូច​ខាង​ក្រោម​នេះ៖

តើ​រោង​ភាពយន្ត​មួយ​ណា​នឹង​ចាក់​បញ្ចាំង​ខ្សែភាពយន្ត  “នាយ​ឡប់​ជំពប់​ស្នេហ៍” ចាប់​ពី​ថ្ងៃ​ទី ១២ ខែ កក្កដា​តទៅ?

A: រោង​ភាពយន្ត Cineplex ផ្សារ​ទំនើប​សូរិយា
B: រោង​ភាពយន្ត Legend ផ្សារ​ទំនើប​ស៊ីធីម៉ល
C: រោង​ភាពយន្ត​ទាំង​ពីរ​ខាង​លើ

មិត្ត​​អ្នក​​អាន​ទាំង​អស់​អាច​ឆ្លើយ​សំនួរ​ឈ្នះ​រង្វាន់​អាវ​យឺត​បាន ​ដោយ​​គ្រាន់​តែ​​សរសេរ​ពាក្យ ” khmerload” ដក​ឃ្លា​​​ជ្រើស​រើស​ចម្លើយ​ A, B ឬ C រួច​ផ្ញើ ​សា​ទៅ​កាន់​លេខ ៧២២២ ។ កម្មវិធី​ផ្ញើ​សា​ដើម្បី​ឈ្នះ​រង្វាន់​​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១ ខែ កក្កដា ដល់​ថ្ងៃ​ទី ៨ ខែ​កក្កដា ។ ​ឈ្មោះ​អ្នក​ឈ្នះ​រង្វាន់​នឹង​មាន​ផ្សាយ​ជួន​ជា​ផ្លូវការ​នៅ​លើ​គេហទំព័រ sabay។ បន្ថែម​លើ​​នេះ​ទៀត Sabay Entertainment នឹង​ធ្វើ​ការ​​ទាក់​ទង​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រិយ​មិត្ត​ដែល​ឈ្នះ​រង្វាន់​តែ​ម្តង។

សូម​ទស្សនា​វីដេអូ​​បទ​សម្ភាសន៍​​​របស់​តារា​សម្តែង​​ ប៉ែន​ ចំរុង និង​លោក អ៊ុន​ សុទ្ធា​​ដែល​រៀប​ចំ​ឡើង​ដោយ Sabay TV ទាំង​អស់​គ្នា!

សាច់​រឿង​សង្ខេប

បុស្សបា ខត្តីយវង្ស(សម្ដែង​ដោយ​កញ្ញា មាន សូនីតា) គឺជា​កូន​ស្រី​ទោល​តែមួយ​គត់​របស់​ ត្រកូល ខតី្តយវង្ស។  បន្ទាប់​ពី​ឪពុកម្ដាយ​របស់​នាង​ស្លាប់​ដោយ​ឧប្បត្តិហេតុ ពួក​គាត់​បាន​បន្សល់​​ទុក​មរតក​រាប់​រយ​លាន​​ដល់​កូន​ស្រី​សំណព្វ​ចិត្ត​​ម្នាក់​នេះ។  បុស្សបា​​អាច​ទទួល​មរតក​ពី​មេធាវី​​ដែល​ឪពុក​នាង​ជឿ​ទុកចិត្ត​បាន​​​នៅ​ពេល​ណា​នាង​​គ្រប់​អាយុ ២១ឆ្នាំ។ នៅ​សល់​បួន​ខែ​ទៀត​ទើប​​នាង​​អាច​​ទទួល​ទ្រព្យ​សម្បត្តិ​ស្រប​ច្បាប់​តាម​ពាក្យ​បណ្ដាំ​របស់​ឪពុក​នាង​ ដូច្នេះ នាង​ត្រូវ​​​មក​ស្រុក​ខ្មែរ​ដើម្បី​ត្រៀម ទទួល​ទ្រព្យ​សម្បត្តិ​មហា​សាល​នោះ។ ប៉ុន្តែ មាន​តម្រុយ​​មួយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​គេ​ប៉ុនប៉ង​ធ្វើ​ឃាត​នាង​ដើម្បី​ផ្ដាច់ពូជ។ ក្រោយ​ពី​ឭ​ដំណឹង​អាក្រក់​នេះ ​មេធាវី​​របស់​នាង​បាន​ធ្វើ​ពាក្យ​បណ្ដឹង​ទៅ​​ស្នងការ​ប៉ូលិស​​​​​​ដើម្បី​មាន​វិធាន​ការណ៍​ការពារ​ជីវិត​នាង។ ក្រុម​អង្គរក្ស​ពិសេស​មួយ​ក្រុម​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ឈ្មោះ​បុត្រ(សម្តែង​ដោយ​លោក អ៊ុន សុទ្ធា)ជា​អ្នក​ដឹកនាំ​ក្រុម។

ដំបូង​បុស្សបា​ស្អប់​បុត្រ​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​អង្គរក្ស​ម្នាក់​នេះ​រឹង​ទទឹង​មិន​ព្រម​ស្រប​​តាម​នាង។ បុត្រ​​​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ បុស្សបា​ពេក​ដូច្នេះ​បាន​ជា​​ធ្វើ​អោយ​នាង​ទាស់​ចិត្ត ។ ក្រោយ​មក​ទំនាក់ទំនង​ស្និទ្ធ​ស្នាល​រាល់ថ្ងៃ ​បាន​ធ្វើ​ឲ្យ​​បុស្សបា​បាក់ចិត្ត​លើ​បុត្រ​យ៉ាង​ជ្រាល​ជ្រៅ ប៉ុន្តែ​ពេល​នោះ​​​នាង​ដឹង​ថា​បុត្រ​មាន​សង្សារ​នៅ​ស្រុក​កំណើត​តាំង​ពី​មុន​ពេល​​ដែល​​គេ​មក​ធ្វើ​ជា​អង្គរក្ស​​របស់​​នាង​ទៅ​ទៀត​។

ប៉ុន្តែ​នៅ​ពេល បុស្សបា​ព្យាយាម​រត់​គេច​ពី​ការ​តាម​សម្លាប់​របស់​ឪពុក​មា និង​ម្តាយ​មីង​​របស់​នាង នាង​ក៏​​បាន​​ស្គាល់​បុរស​ឡប់សតិ​ម្នាក់​ឈ្មោះ​វុធ(សម្ដែង​ដោយ​លោក​ប៉ែន ចំរុង)។  នាយ​ឡប់​ថ្វី​បើ​ជា​មនុស្ស​ឡប់​សតិ​​​​​តែ​គេ​មាន​អតីត​ភាព​ជា​អ្នកចេះ​ដឹង​ជា​កូន​​របស់​អ្នក​មាន​ទ្រព្យសម្បត្តិ និង​ធ្លាប់​ជា​អ្នក​គ្រប់​គ្រង​ធនាគារ​​​​មាន​ឈ្មោះ​ល្បី​មួយ​កន្លែង។ ដោយ​សារ​អនុស្សាវរីយ៍​​​នា​ពេល​នៅ​ជាមួយ​គ្នា​​ចេះ​តែ​ស្អិតល្មួត​ទៅៗ​ ​​បាន​ធ្វើ​ឲ្យ​នាយឡប់​បាក់​ចិត្ត​ស្រលាញ់​​​លើ​បុស្សបា​។ ប៉ុន្តែ ពេល​នេះ​ស្នេហា​ត្រីកោណ​ក៏​បាន​កើត​ឡើង​ដោយ​​​បុស្ស​បារា​រែក​ចិត្ត​រវាង​ បុត្រនិងវុធ។

ដើម្បី​លាក់បាំង​សមាសភាព​របស់​ខ្លួន​បុស្សបា​​​បាន​​រត់​ទៅ​ជនបទ​និង​ក្លែង​ធ្វើ​ជា​អ្នក​ជំងឺ ​ឡប់​សតិ​ម្នាក់​។ ពេល​នោះ​នាង​ឡប់​​ក៏​បាន​ជួប​នាយ​ឡប់។ តើ បុស្សបា​អាច​គេច​ផុត​ពី​ការ​តាម​សម្លាប់​របស់​ឪពុក​មា​​នាង​ដែរ​ទេ? តើ​នាយ​ឡប់​អាច​ធ្វើ​ឲ្យ​មិត្ត​អ្នក​អាន​សើច​ដល់​កម្រិត​ណា?

ចង់​​ជ្រាប​ច្បាស់​​ពី​សាច់​រឿង​លម្អិត សូម​អញ្ជើញ​មក​ទស្សនា​ខ្សែភាពយន្ត​ខ្នាត​​​ ធំ​ដែល​មាន​ចំណង​ជើង “នាយឡប់​ជំពប់​ស្នេហ៍” នៅ​រោង​ភាពយន្ត លុច្ស(Lux) រោងភាពយន្ត​ស៊ីណេភ្លិច(Cineplex) រោងភាពយន្ត លីចេន(Legend) ស៊ីធីម៉ល និង រោងភាពយន្ត​បារាយណ៍​អណ្ដែត​ខេត្ត​សៀមរាប ។ ចាប់​បញ្ចាំង​ព្រម​គ្នា​នៅ​ថ្ងៃ​ទី ១២ កក្កដា ឆ្នាំ​២០១២ ខាងមុខនេះតទៅ។

Which cinema will be showing FOOLS IN LOVE from July 12th?

 A: Platinum Cineplex, Sorya Mall

B: Legend Cinema, City Mall

 C: Both.

SMS ‘Khmerload’ and either ‘A’,’B’ or ‘C’ to 7222 and enter into the free prize draw by your PHONE TEXT MESSAGE.

For example, Khmerload C

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា