កាលពីថ្មីៗនេះ វីដេអូចម្រៀងមួយបទ របស់តារាចម្រៀង កញ្ញា ឡូរ៉ា ម៉ម ជាកូនខ្មែរ សញ្ជាតិអាមេរិក ដែលច្រៀងលំនាំបទចាស់ “ខ្ញុំមិនសុខ ចិត្តទេ” របស់អ្នកស្រី ប៉ែន រ៉ន  ប៉ុន្តែ បានកែសាច់ភ្លេង ខ្លះៗ និង ថតជារូបភាព វីដេអូ បែបយុវវ័យ សម័យថ្មី និង មានទាំងចង្វាក់រំាគួរឲ្យទាក់ទាញ ផងនោះ បានទាក់ចិត្ត អ្នកទស្សនា ចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញសង្គមហ្វេសប៊ុក។

ក្នុងនោះ បើតាម ទំព័រផ្ទាល់ខ្លួន របស់កញ្ញា ដែលបានបង្ហោះវីដេអូនេះ និង ព្រមទាំង សរសេរបញ្ជាក់ថា « ខ្ញុំរីករាយណាស់ ដែលបានបង្ហាញ បទចម្រៀងនេះ ដែលបទនេះជាបទ ទោលក្នុងអាល់ប៊ុមចម្រៀងថ្មី “In search of Heroes,” ដែលបទ នេះ ជាបទចម្រៀង លំនាំ (Cover) បទ “ខ្ញុំមិនសុខចិត្តទេ”  របស់តារាចម្រៀង សម្លេង ដ៏ពិរោះអ្នកស្រី ប៉ែន រ៉ន ក្នុងទសវត្សទី៦០ និងជាតារាចម្រៀង  ដែលខ្ញុំចូលចិត្ត យកបទរបស់ គាត់ មកច្រៀងលំនាំតាម។ ខ្ញុំស្រលាញ់ចម្រៀងរបស់គាត់ ដូច្នេះខ្ញុំបានធ្វើ ចម្រៀងនេះឡើងវិញ ដោយបាន បន្ថែមចង្វាក់រាំ ធ្វើឲ្យចម្រៀងនេះ កាន់តែ ជក់ចិត្ត មានភាពស្វាហាប់ កន្ត្រាក់អារម្មណ៍។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងចូលចិត្តបទចម្រៀងនេះ ពីព្រោះវា ជាបទ មួយ ដែលល្បីពេញនិយម ក្នុងទសវត្ស៦០។ ចេតនារបស់ខ្ញុំ ក្នុងបទចម្រៀងនេះ ចង់ឲ្យការ រំារបស់អ្នកស្រុកខ្មែរ គឺខ្លាំង និង លឿន ពីព្រោះ វាជាការពិត យើងជាប្រជាជាតិ ចូលចិត្តសប្បាយក្នុងការរំា » ។

ក្នុងនោះបើតាម មតិអ្នកដែលបាន ទស្សនាវីដេអូ បទចម្រៀងនេះ ជាច្រើន  បាននាំគ្នា សរសើរថា វីដេអូនេះ  ពិតជា ឡូយ និង អស្ចារ្យគូរឲ្យចាប់ អារម្មណ៍ និង អ្នកខ្លះ ព្រមទាំងថា បទនេះ នាងច្រៀង បានពិរោះ និង រាំបាន ល្អ ផងដែរ៕

ចង់ដឹងច្បាស់សូមមកទស្សនាវីដេអូខាងក្រោមនេះ ៖

 តើប្រិយមិត្ត យល់ថាឡូយដូចមេ្តចដែរ ?

ប្រភព ហ្វេសប៊ុក

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡូរ៉ា ម៉ម