អាមេរិក៖ ជាការពិតណាស់ ទូរស័ព្ទគឺបាន ផ្តល់អត្ថប្រយោជន៍ និង អាចជួយសម្រួល ការងារប្រចាំថ្ងៃ របស់ មនុស្សជាច្រើន នាពេលបច្ចុប្បន្ន តែទន្ទឹមនឹងនេះ វាក៏មាន ផលប៉ះពាល់ មួយចំនួនផងដែរ ប្រសិនណាបើ យើងមិនយកចិត្ត ទុកដាក់ លើចំណុចទាំងនេះ។

យោងទៅតាម របាយការណ៍ពិសោធន៍ របស់អ្នកវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យ Southern Maine បានបង្ហាញថា ទូរស័ព្ទបានធ្វើ ឲ្យមនុស្សមានអារម្មណ៍ មិនមូល បើទោះជាពួកគេ មិនមែនកំពុង តែប្រើវាក៏ដោយ។ លើសពីនេះទៀត អ្នកវិទ្យាសាស្រ្តបាន រកឃើញថា ការដាក់ទូរស័ព្ទដៃ នៅក្នុងហោប៉ៅ ឬ ក៏ដាក់នៅលើតុ ធ្វើការ គឺអាច ធ្វើឲ្យអ្នកមាន អារម្មណ៍មិនមូល ធ្វើអ្វីក៏មិនបាន គិតអ្វីក៏មិនចេញ ផងដែរ។

លោក Bill Thornton អ្នកដឹកនាំ ក្នុងការស្រាវជ្រាវនេះ និង ជាអ្នកជំនាញ ផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យ Southern Maine បានបញ្ជាក់ថា “ជាការពិតណាស់ ទូរស័ព្ទអាចធ្វើ ឲ្យមនុស្សយើង មានអារម្មណ៍មិនមូល ហើយវាក៏បាន ជះនូវឥទ្ធិពល អាក្រក់ ដល់មនុស្ស ផងដែរ”។ គាត់បានបន្តទៀតថា “សេវាទូរស័ព្ទ ក្នុងការទាក់ទង ដ៏ខ្លាំងនោះ ដែលត្រូវបាន បង្កប់ក្នុង បច្ចេកវិទ្យារបស់ ទូរស័ព្ទដៃ បានបង្កើតឲ្យមាន ផលប៉ះពាល់ដល់ ផ្លូវអារម្មណ៍ របស់មនុស្ស យ៉ាងខ្លាំង ហើយវាធ្វើឲ្យ ពួកគេមិនអាច ឃ្លាត ឬ ក៏ដកចិត្ត ចេញពីទូរស័ព្ទដៃ បានឡើយ ឧទាហរណ៍ជាក់ស្តែង នោះគឺ មនុស្សជាច្រើន តែងតែ ឆែកមើល ទូរស័ព្ទដៃ មុនពេលចូលគេង និង ក្រោយពេល ភ្ញាក់ពីគេង”។

នេះគឺជាការ ដាស់តឿនថ្មី មួយទៀតរបស់ ក្រុមអ្នកវិទ្យាសាស្រ្ត ចំពោះផលប៉ះពាល់ របស់ទូរស័ព្ទដៃ មកលើអ្នក ដូច្នេះ បើអ្នក ចង់ធ្វើការឲ្យ មានអារម្មណ៍ស្ងប់ មិនចង់ទទួលការ រំខានពីអ្វីផ្សេងនោះ អ្នកគួរតែដាក់ ទូរស័ព្ទរបស់អ្នក នៅកន្លែងណាមួយ ដែលឆ្ងាយពីភ្នែក របស់អ្នក៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពបង្ហាញ ពីមនុស្សកំពុង តែមានអារម្មណ៍ មិនស្ងប់ គិតមិនចេញ ពេលមានទូរស័ព្ទ នៅក្បែរ

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]