ភ្នំពេញ៖ តារាចម្រៀង និងជាតារា សម្តែងប្រុស សង្ហារសាច់ស លោក អេឡិច ចិត្រា នៅរាត្រីយប់មិញនេះ បានរៀបចំកម្មវិធី ជប់លៀង ខួបកំណើត បែបលក្ខណៈធម្មតា ជួបជុំជាមួយ មិត្តសិល្បៈមួយ ចំនួនតូច បែបស្ងាត់ៗខុសពី ខួបកំណើតឆ្នាំមុនៗ ដែលលោកធ្លាប់ តែចាយលុយ ខ្ទង់ម៉ឺនដុល្លារ រៀបចំទ្រង់ទ្រាយធំ បង្អួតទស្សនិកជន ។

តារាប្រុសរាង ខ្ពស់ស្រឡះ កូនកាត់ចិន លោក អេឡិច ចិត្រា នៅរាត្រីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ ម្សិលមិញនេះ មានវត្តមាន តារាប្រុសស្រី ល្បីឈ្មោះជាច្រើន បានបង្ហាញវត្តមាន ចូលរួមជប់លៀង ខួបកំណើត របស់តារាប្រុស រូបនេះយ៉ាង សប្បាយរីករាយ បើទោះជាកម្មវិធី នោះមិនមាន អ្វីធំដុំក៏ដោយ។

បើតាមប្រភពពីអ្នកសិល្បៈ ដែលចូលរួមក្នុង ពិធីជប់លៀងរបស់ លោក អេឡិច ចិត្រា បានប្រាប់ឲ្យដឹងថា តាមពិតទៅការ រៀបចំពិធីជប់លៀងនេះ ម្ចាស់សាម៉ីខ្លួនគេ មិនចង់ធ្វើទេ ដោយសារតែមាន ការមមាញឹកជាមួយការងារ ម្យ៉ាងទៀតការ រៀបចំកម្មវិធីធំ គឺពិបាកនិង ហត់ណាស់ ហេតុដូច្នេះ អេឡិច គេមិនចង់ធ្វើធំដុំទេ ។ តាមអេឡិចនិយាយថា ការរៀបចំពិធី ជប់លៀងធំ គឺមិនសូវសប្បាយទេ ព្រោះថាមានភ្ញៀវ ចូលរួមច្រើន យើងរវល់តែមើល ការខុសត្រូវភ្ញៀវ តែសម្រាប់ការរៀប ចំពិធីតូចៗបែបនេះ គឺមានភាពជិត ដិតជាមួយភ្ញៀវ និងសប្បាយច្រើនជាង ។

ដោយឡែក លោក អេឡិច ចិត្រា គេហទំព័រ Looking TODAY មិនអាចទាក់ទង ទៅលោក ដើម្បីសាកសួរ ពីការរៀបចំ កម្មវិធីជប់លៀង យប់មិញនេះបានឡើយ ព្រោះថាទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]