ភ្នំពេញ៖ កន្លងមកទស្សនិកជន ធ្លាប់តែបានឃើញ វត្តមាន ម្តាយរបស់ តារាស្រី ល្បីឈ្មោះ ជាច្រើនដួង ជូនកូនស្រីទៅ ណាមកណា មិនដែលដាច់ នោះទេ តែអ្វីដែលចម្លែក នៅពេលនេះ ទស្សនិកជននឹង បានទស្សនា ការសម្តែងរបស់ម្តាយ តារាស្រីល្បីឈ្មោះ ៤ដួងនោះ ហើយពួកគាត់ ថែមទាំង ទម្លាយអាថ៌កំបាំង ពីអត្តចរិក របស់កូនៗក្រៅឆាក ប្រាប់ជាសាធារណៈ ទៀតផង ។

ថ្មីៗនេះ ម្តាយរបស់តារា ស្រីល្បីឈ្មោះ ៤ដួង គឺម្តាយរបស់ កញ្ញា តូតា ,សារាយ សក្ខណា, នី មុនីនាថ និង គង់ វង្សយ៉ាទី បានបង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ ជាលើកដំបូង តាមរយៈកម្មវិធី កម្សាន្តមួយ របស់ស្ថានីយ ទូរទស្សន៍ MY TV ដោយនៅក្នុង កម្មវិធីនោះ គេសង្កេតឃើញថា ម្តាយរបស់តារាស្រី ទាំង៤ដួងនេះ បានបង្ហើរសំនៀងរួមគ្នា បកស្រាយបទចម្រៀង និងចូលរួមផ្តល់ បទសម្ភាសន៍ និយាយពី អត្តចរិក កូនស្រី របស់ខ្លួន ម្តងម្នាក់ៗ ។

ចង់ដឹងថា អ្នកម្តាយទាំង ៤ដួងនេះ បានទម្លាយមូលហេតុ ឲ្យកូនចូលសិល្បៈ និងអត្តចរិក កូនរបស់ខ្លួន ក្រៅរង្វង់សិល្បៈ ប្រាប់ទស្សនិកជន ជាសាធារណៈ និងចំណាប់អារម្មណ៍ នៅពេលឡើងឆាក ជាលើកដំបូង។ ដូច្នេះកុំបង្អង់យូរ មានតែទៅទស្សនា ឃ្លីបវីដេអូ ជាមួយ LookingTODAY ទាំងអស់គ្នា ៖


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ