បរទេស៖ កន្លងមក ប្រិយមិត្ត ប្រហែលជាធ្លាប់បានដឹង និង ទស្សនាមកហើយ នូវខ្សែរឿងទីតានិច ដែលជាខ្សែរឿង បង្ហាញពី សោកនាដកម្ម នៃការលិចនាវា ដ៏ធំមួយនេះ ទៅក្រោមបាតសមុទ្រ បន្ទាប់ពីបានបុក ផ្ទាំងទឹកកក បណ្តាលឲ្យមនុស្ស បាត់បង់ជីវិត អស់ជាច្រើន។ ប៉ុន្តែលោកអ្នក ប្រហែលជា មិនធ្លាប់ បានដឹងពីការពិត មួយចំនួន ដែលទាក់ទងនឹង សោកនាដកម្ម ដ៏ធំមួយនេះទេ។

ខាងក្រោមនេះ គឺជាការពិត ទាំង១២ ចំណុច ដែលទាក់ទងនឹង សោកនាដកម្ម នៃការលិចកប៉ាល់ទីតានិច៖

១. ជានាវាសមុទ្រ តែមួយគត់ នៅក្នុងប្រវត្តិសាស្ត្រ ដែលបានលិច ដោយសារផ្ទាំងទឹកកក។
២. ឈុតមួយ ដែលពោរពេញ ទៅដោយ មនោសញ្ចេតនា គឺក្រុមតន្ត្រី នៅតែបន្តប្រគុំ អស់ជាច្រើនម៉ោង បន្ទាប់ពីនាវា ត្រូវបានបុកនឹង ផ្ទាំងទឹកកក ដើម្បីបន្លប់ ការភ័យខ្លាច របស់អ្នកដំណើរ។
៣. ប្រសិនបើ ផ្ទាំងទឹកកកនោះ ត្រូវបានគេឃើញ មុនពេលកើតហេតុ តែ៣០វិនាទី ហើយរាយការណ៍ នោះសោកនាដកម្មនេះ នឹងមិនត្រូវកើតឡើងទេ។
៤. នៅយប់កើតហេតុនោះ មាននាវាមួយ ផ្សេងទៀត មានឈ្មោះថា Californian នៅលើមហាសមុទ្រ អាត្លង់ទិច នៅយប់ដែល កប៉ាល់ទីតានិច បុកផ្ទាំងទឹកកកដែរ គឺនៅមិនឆ្ងាយប៉ុន្មាន ពីកប៉ាល់ទីតានិច នោះទេ ប៉ុន្តែកប៉ាល់ទាំង២ បានដាច់ ទំនាក់ទំនង ទើបគេមិនអាច មកជួយសង្គ្រោះ អ្នកដំណើរ ទាន់ពេលវេលា។
៥. មុនពេលឡើង នាវាមួយថ្ងៃ គឺមានការបង្រៀន ឲ្យអ្នកដំណើរ ចេះជួយ សង្គ្រោះខ្លួន ពេលមានគ្រោះថ្នាក់ ប៉ុន្តែកម្មវិធីនោះ ត្រូវបានគេលុបចោលវិញ។
៦. បំពង់ផ្សែង ទាំង៤ នៅលើកប៉ាល់ ទីតានិច បានក្លាយទៅជា បំពង់ផ្សែង ដែលមានភាពល្បីល្បាញ ប៉ុន្តែអ្នក មិនបានដឹងទេថា បំពង់ផ្សែងទី៤ គឺគ្រាន់តែជា បំពង់សម្រាប់លម្អប៉ុណ្ណោះ។
៧. ក្នុងនោះ មានអ្នកដំណើរ ជនជាតិជប៉ុនម្នាក់ បានគេចផុតពី គ្រោះថ្នាក់ លិចនាវា ហើយនៅរស់រានមានជីវិត។
៨. លោក Milton Hershey ជាស្ថាបនិករបស់ ក្រុមហ៊ុនសូកូឡា Hershey ក៏បានទិញ សំបុត្រ ជិះកប៉ាល់ ទីតានិចដែរ ប៉ុន្តែផែនការ របស់លោក ត្រូវបានផ្លាស់ប្តូរវិញ ទើបបានគេចផុត ពីសោកនាដកម្មនោះ។
៩. មេចុងភៅម្នាក់ អាចរស់រៀនមានជីវិត បន្ទាប់ពីកប៉ាល់បានលិច ព្រោះតែគាត់ផឹកស្រាច្រើន មុនពេលកប៉ាល់លិច ទើបធ្វើឲ្យគាត់ អាចរក្សាកម្តៅក្នុងខ្លួន ពេលធ្លាក់ទៅក្នុងសមុទ្រ។
១០. ទូកសង្គ្រោះច្រើនជាង ពាក់កណ្តាល នៅលើនាវា មិនអាចប្រើប្រាស់បាន។
១១. ថវិកាក្នុងការ ផលិតខ្សែភាពយន្ត ទីតានិច របស់លោក James Cameron គឺមានចំនួនច្រើនជាង ការចំណាយក្នុង ការសាងសង់នាវា ពិតប្រាកដទៅទៀត។
១២. ផ្ទាំងទឹកកក ដែលកប៉ាល់ទីតានិច បានបុក ហើយលិចទៅក្នុង បាតសមុទ្រនោះ គឺបានអណ្តែតនៅលើ មហាសមុទ្រអាត្លង់ទិច តាំងពី ១,០០០ឆ្នាំ មុនគ្រិស្តសករាជ មកម្ល៉េះ មិនមែនទើបតែមាន មុនពេលកប៉ាល់ បានបុកនោះទេ។

ប្រភព៖ lollipop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]