ខេត្ត​កំពង់​ឆ្នាំង​ ៖ ​ស្ត្រីម្នាក់​ដោយ​សារ​តែ​ខឹង​នឹង​កូន​ស្តី​​ប្រដៅ​មិន​បាន ក៏គិត​ខ្លី​​ព្យាយាម​​សម្លាប់​ខ្លួន​​ដោយ​លេប​ថ្នាំ​ងងុយ​​ដេក​ចំនួន​២​ដង​ អស់​ជាង​២០​គ្រាប់ តែ​សំណាង​ល្អ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ទាន់​ពេល​វេលា​ដែល​ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​​ ព្រឹក​ថ្ងៃទី​៣ កក្កដា ២០១២ នៅ​នឹង​ផ្ទះ​​របស់​ខ្លួន​ ស្ថិត​ក្នុង​ភូមិ​ផ្សារ​លើ សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ។

​ស្ត្រី​ដែល​គិត​ខ្លី​ចង់​សម្លាប់​ខ្លួន​​នោះ​មាន​ ឈ្មោះ​គង់ ផល្លា អាយុ​៥៣​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​​កើត​ហេតុ​ខាងលើ​ ។ ​លោក​​ញ៉ោក ប៊ុន​​ធី នាយ​ប៉ុស្តិ៍​​នគរ​បាល​​សង្កាត់​ផ្សារ​ឆ្នាំង​បាន​និយាយថា ​ស្ត្រី​រង​គ្រោះ​​មាន​ប្តី​មាន​កូន ប៉ុន្តែ​ប្តី​​មិន​សូវ​គិត​គូរ​អ្នក​ផ្ទះ​ប៉ុន្មាន​​ផង​​នោះ​ រួម​ផ្សំ​​កូន​ប្រដៅ​មិន​ស្តាប់​​ថែម​ទាំង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​ក្នុង​ គ្រួសារ​គាត់​ក៏​​សម្រេច​​ចិត្ត​​គិត​ខ្លី​បែប​នេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]